វៀតណាម៖ ការប្រកួតប្រជែង Miss Grand International កំពុងតែមានដំណើរការទៅយ៉ាងរលូន ដោយមានការរៀបចំឡើងលើទឹកដីប្រទេសវៀតណាម។

នៅក្នុងនោះដែរ Miss Grand Cambodia កញ្ញា ខ្លឹម ស្រីគា បានខិតខំប្រលងប្រជែងយ៉ាងខ្លាំងក្លាដើម្បីដណ្តើមមកុដ Miss Grand International ជូនជាតិមាតុភូមិកម្ពុជា។

ហើយការខំប្រឹងប្រែងបោះឆ្នោតគាំទ្ររបស់មហាជនខ្មែរ ទៅកាន់កញ្ញា ខ្លឹម ស្រីគា ជាបវរកញ្ញាតំណាងប្រទេស ក៏មិនខកបំណងនោះឡើយ ព្រោះពេលនេះ Miss Grand Cambodia ដ៏ស្រស់ស្អាតកញ្ញា ខ្លឹម ស្រីគា បានជាប់ជាកំពូលទាំង ១០ នៅក្នុងឈុតប្រចាំជាតិយ៉ាងស្រស់ស្អាត។

ជាមួយនឹងឈុត «ទេវីក្រុងកម្ពុជាធិបតី» ដែលគ្រងដោយកញ្ញា ខ្លឹម ស្រីគា ជាតំណាងប្រទេសកម្ពុជា ពេលនេះបានទទួលជោគជ័យហើយ ដោយបានឈរនៅលេខរៀងទី៣ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី និងប្រទេសវៀតណាម។

គួរឱ្យដឹងផងដែរថា លទ្ធផលនេះបានចេញជាផ្លូវការនៅលើហ្វេសប៊ុក Miss Grand International កាលពីថ្ងៃ២០ តុលាម្សិលមិញ វេលាម៉ោង ៩ ម៉ោងនៅប្រទេសវៀតណាម។ ដោយកម្ពុជា ទទួលបានការស៊ែរចែករំលែកកយ៉ាងច្រើន នៅលើហ្វេសប៊ុកគឺចំនួន ៥៦៦, ៣៤១២ ដង។

ទស្សនារូបភាពខាងក្រោម៖

ឈុត «ទេវីក្រុងកម្ពុជាធិបតី» តំណាងប្រទេសកម្ពុជាយើង
ឈុត «ទេវីក្រុងកម្ពុជាធិបតី» តំណាងប្រទេសកម្ពុជាយើង
ឈុត «ទេវីក្រុងកម្ពុជាធិបតី» តំណាងប្រទេសកម្ពុជាយើង
ឈុត «ទេវីក្រុងកម្ពុជាធិបតី» តំណាងប្រទេសកម្ពុជាយើង
ឈុត «ទេវីក្រុងកម្ពុជាធិបតី» តំណាងប្រទេសកម្ពុជាយើង
ឈុត «ទេវីក្រុងកម្ពុជាធិបតី» តំណាងប្រទេសកម្ពុជាយើង
Miss Grand Cambodia កញ្ញា ខ្លឹម ស្រីគា
Miss Grand Cambodia កញ្ញា ខ្លឹម ស្រីគា
នេះជាលទ្ធផលនៅលើហ្វេសប៊ុករបស់ Miss Grand International ដែលបានប្រកាសជាផ្លូវការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្លឹម ស្រីគា