វៀតណាម៖ ការប្រកួត Miss Grand International របស់ កញ្ញា ខ្លឹម ស្រីគា នៅឯប្រទេស វៀតណាម នៅពេលនេះ នាងទទួលបានជោគជ័យ ជំហានទីមួយ និង ទីពីររួចរាល់ហើយ ដោយនាងទទួលបានចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមឈុត តំណាងជាតិដែលល្អជាងគេទាំង២៥ និង ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមឈុត ហែលទឹកដែលសាកសមជាងគេទាំង១០។ ទាំងនេះគឺជា កម្លាំងចិត្តមួយ សម្រាប់កញ្ញា ខ្លឹម ស្រីគា ក្នុងការខិតខំប្រឹងប្រែង ប្រកួតនៅលើឆាកអន្តជាតិនេះបន្តទៀត ។

នៅថ្ងៃនេះផងដែរ ក្នុងកម្មវិធី Miss Grand International គឺមានការធ្វើបទសម្ភាសន៍ផ្ទាល់ពី បេក្ខនារីម្នាក់ៗ។ ប៉ុន្តែមុនពេលបេក្ខនារីនីមួយៗ ចូលសម្ភាសន៍ ពិធីករនៅក្នុងកម្មវិធីនោះ បានសួរសំនួរខ្លះៗទៅពួកនាង ហើយឲ្យពួកនាងនិយាយអំពី អាម្មណ៍ចំពោះកម្មវិធីមួយនេះ។

យ៉ាងណាមិញនៅពេល ដែលពិធីករបាន សួរសំនួរទៅ កញ្ញា ខ្លឹម ស្រីគា នាងហាក់មានអារម្មណ៍ ភ័យមែនទែន ហើយនាងនិយាយ ភាសាអង់គ្លេសទាំង មិនសូវបានល្អថែមទៀតផង ។ បន្ទាប់មក ស្រីគា ក៍បាននិយាយជាភាសាជាតិវិញថា៖ “នាងសូមអរគុណដល់អ្នកគាំទ្រទាំងអស់ ដែលបានគាំទ្រនាងរហូតមក ហើយបើទោះបីជានាងនិយាយ ភាសាអង់គ្លេសមិនបានល្អក៏ពិតមែន តែនាងនឹងខំព្យាយាម ខំប្រឹងរហូត ឲ្យបានជោគជ័យត្រលប់ទៅប្រទេសកម្ពុជាវិញ”។

ប៉ុន្តែទោះជាយ៉ាងណាក្តី យើងសង្កេតឃើញ អំឡុងការLive វីដេអូនោះ មានការលើកទឹកចិត្ត និង សរសើរ កញ្ញា ខ្លឹមស្រីគា យ៉ាងច្រើន ហើយថែមទាំងមាន អ្នកគាំទ្រប្រទេសផ្សេងៗ ចូលមកសរសើរកញ្ញាថែមទៀតផង។

គួររំលឹកផងដែរថា នៅសល់តែ៧ថ្ងៃទៀតទេ នឹងដល់ថ្ងៃប្រលង Miss Grand International វគ្គផ្តាច់ព្រ័ត្រហើយ ដូច្នេះសូមប្រិយមិត្តទាំងអស់ ជួយផ្តល់កម្លាំងចិត្តដល់ Miss Grand កម្ពុជា កញ្ញា ខ្លឹម ស្រីគា ឲ្យបានកាន់តែច្រើនផង ៕ 

កញ្ញា ខ្លឹម ស្រីគា ក្នុងឈុតហែលទឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្លឹម ស្រីគា