ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀងនៅក្នុងផលិតកម្មហង្សមាស អ្នកនាងសាន ស្រីឡៃ ត្រូវបានអតីតស្វាមីបាញ់ ស្លាប់ភ្លាមៗនៅនឹងកន្លែង រួចក៏បាញ់សម្លាប់ផ្តាច់ជីវិតទៅតាមភរិយា។

ជាការពិតណាស់កញ្ញា ពេជ្រ សោភា ដែលត្រូវជាCoach នៅក្នុងកម្មវិធីThe Voice Cambodia ផ្ទាល់ មានចិត្តអាណិតអាសូរទៅដល់កូនក្រុម អ្នកនាង សាន ស្រីឡៃ ព្រោះតែអនុស្សាវរីយ៍ កន្លងមកជាមួយគ្នា បានធ្វើឲ្យអ្នកនាង ពេជ្រ សោភា យំសោកយ៉ាងខ្លាំង។

បន្ទាប់ពីការស្លាប់របស់អ្នកនាង សាន ស្រីឡៃ បានធ្វើឲ្យអ្នកសិល្បៈមានសេចក្តីរន្ធត់ចិត្តយ៉ាងក្រៃលែង នេះបើតាមបណ្តាញសង្គមរបស់អ្នកនាងពេជ្រ សោភា វិញបានបង្ហោះសារដ៏ខ្លីមួយ ថា៖ «នាងថាស្រលាញ់ខ្ញុំណាស់ ចង់ច្រៀងជាមួយណាស់ អត់បានលុយក៏ទៅដែរ អោយតែបានច្រៀងជាមួយបង»

តាមរយៈការអានសារមួយនេះរួចមក ពិតជារន្ធត់ចិត្ត ដែលអ្នកនាង សាន ស្រីឡៃ ស្រលាញ់ និងគោរពអ្នកនាងពេជ្រ សោភា បានត្រឹមតែមួយរយៈពេលខ្លី តែត្រូវបានបញ្ចប់ត្រឹមនេះទៅវិញ៕

សាន ស្រីឡៃ និងអ្នកនាងពេជ្រ សោភា
សាន ស្រីឡៃ និងអ្នកនាងពេជ្រ សោភា
សាន ស្រីឡៃ និងអ្នកនាងពេជ្រ សោភា
អ្នកនាងសាន ស្រីឡៃ កាលនៅរស់
អ្នកនាងសាន ស្រីឡៃ កាលនៅរស់
សាររបស់អ្នកនាងពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា