ភ្នំពេញ៖ សព្វថ្ងៃតារាស្រីពហុជំនាញ ទូច ស្រីល័ក្ខ កំពុងតែមមាញឹក ខ្លាំងសឹងដកឃ្លាមិនរួច ស្របពេលការងារសិល្បៈ របស់អ្នកនាង កាន់តែស្ទុះឡើងជាលំដាប់។

ក្រៅពីអាជីពជាអ្នកសិល្បៈ ស្រីល័ក្ខ ក៏មានតួនាទីសំខាន់ក្នុងការមើលថែរក្សាគ្រួសារ ពិសេសត្រូវផ្ដល់ភាពកក់ក្ដៅជូនកូនប្រុសសំណព្វចិត្ត តែម្នាក់របស់អ្នកនាងទៀតផង។

ចំពោះប្រិយមិត្ត ពិសេសមិត្តៗនារីយើងអាចនឹងរំភើបចិត្តមិនស្ទើរនោះទេ ពេលបាន អានសារដែល ទូច ស្រីល័ក្ខ ដែលបង្ហោះក្នុងបណ្ដាញសង្គម អមនឹងរូបភាពក្រសោបកូនប្រុសបណ្ដូលចិត្ត ជាប់ទ្រូង ។ 

ដោយអត្ថន័យទាំងមូលអ្នកនាងបានរៀបរាប់ទំាងក្ដុកក្ដួលថា៖ «ទេាះជារវល់យ៉ាងណាក៏ដេាយ ក៏មិនដែរភ្លេចតួនាទីជាម្តាយគេដែរ ទេាះហត់បន្តិចមែនពិតតែពេញចិត្តនិងទទួល គ្មានតំលៃណាសំខាន់ជាងកូនរបស់យេីង មេីលកូនដេាយខ្លួនឯងបានដឹងថាភាពជិតស្និទ្ធជាមួយកូន និងម្តាយវាសំខាន់យ៉ាងណា ចង់ឲ្យកូនល្អចង់ឲ្យកូនឆ្លាតយេីងជាម្តាយត្រូវគ្រប់គ្រង គាត់ឲ្យបានត្រឹមត្រូវហេីយនិងមានពេលវេលាឲ្យបានច្បាស់លាស់ សម្រាប់គាត់ម៉ោងគេងនិងម៉ោងញាុំ និងម៉េាងលេងហេីយអ្វីដែលសំខាន់សម្រាប់ខ្ញុំគឺកូនប្រុសរបស់ខ្ញុំ គាត់ត្រូវចេះភាសារដេីមកំណេីតរបស់គាត់មុនគេនិងសុជីវធម៌ក្នុងក្រុមគ្រួសារ»។

នេះជាទឹកចិត្តរបស់ម្ដាយគ្រប់រូប ដែលមានចំពោះកូន មិនថាខ្លួនជាតារាឬមនុស្សស្រីធម្មតាទ  គ្រប់ដង្ហើមចេញចូលតែងគិតដល់កូនគ្រប់ពេល ហើយបើទោះជាខ្លួនរវល់ ហត់នឿយយ៉ាងណា ក៏មិនដែរភ្លេចនាទីសំខាន់ក្នុងការមើលថែកូនប្រុសស្រីដែរ៕

សារដែលអ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះមុននេះ
អ្នកនាង ទូច ស្រីល័ក្ខ ក្នុងថ្ងៃឆ្លងទន្លេកូប្រុស
អ្នកនាង ទូច ស្រីល័ក្ខ និងកូនប្រុសសំណព្វចិត្ត
អ្នកនាង ទូច ស្រីល័ក្ខ និងកូនប្រុសសំណព្វចិត្ត
អ្នកនាង ទូច ស្រីល័ក្ខ និងកូនប្រុសសំណព្វចិត្ត
អ្នកនាង ទូច ស្រីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ