ភ្នំពេញ៖ គ្រួសាររបស់ពិធីករសង្ហាលោក ជា វណ្ណារិទ្ធ ត្រូវមហាជនលួចសរសើរជារឿយៗ ចំពោះសុភមង្គល ដែលពួកគេបានបង្កើតឡើង រហូតបានជាផ្លែផ្កាល្អបែបនេះ។

ក្នុងនោះ ភរិយាលោក រិទ្ធ ក៏បានទម្លាយរឿរ៉ាវពិត នៃស្នេហាដ៏ផ្អែមល្ហែមរបស់ខ្លួន និងស្វាមី លើបណ្ដាញសង្គម ដែលស្ដែងពីទំហំចិត្តនៃការស្រលាញ់ ដែលលោកបានផ្ដល់ជូននាង យ៉ាងពេញទំហឹង មិនថាមុន ឬក្រោយពេលរៀបការមានកូននោះទេ ។ដោយនៅក្នុងអត្ថន័យសារ ម៉ាក់អូនហ្វេមរូបនេះ បានសរសេររៀបរាប់ថា៖

«គាត់ស្រលាញ់ខ្ញុំជាខ្ញុំបែបនេះ

គាត់មិនត្រូវការអោយខ្ញុំខ្លាចគេសើចនៅពេលដែលខ្ញុំមិនតែងខ្លួន

គាត់ចូលចិត្តនៅពេលដែលខ្ញុំមិនពិបាកចិត្តថាស្លៀកយ៉ាងណា

គាត់មិនចូលចិត្តទៅណាម្នាក់ឯង

គាត់ត្រូវលួងគ្រប់ពេលដែលខ្ញុំអន់ចិត្តដែលត្រូវទៅកម្មវិធី ទាំងមិនបានផាត់មុខ ស្លៀករ៉ូប ពាក់ស្បែកជើងស្អាតនឹងគេ

គាត់ចង់ពាក់ឈុតគ្រួសារសាមញ្ញនិងមិនខ្វល់ពីអ្នកដទៃ

អញ្ចឹងខ្ញុំត្រូវស្រលាញ់គាត់ជាគាត់បែបនេះដែរ

Rith is Love Rith is Life Vannarith Chea & Chea Prasethirith»

សារមួយនេះបានធ្វើឲ្យគ្រប់គ្នា ដឹងយ៉ាងច្បាស់ថាលោក រិទ្ធ ពិតជាស្វាមីដែលល្អកម្ររកបាន កាន់តែពិសេសរូបលោក បានធ្វើឲ្យភរិយារូបនេះ រស់នៅជាមួយស្នាមញញឹម ពោពេញដោយសុភមង្គម ហើយទង្វើមួយនេះអាចជាគំរូ ដ៏ល្អសម្រាប់បុរសៗដ៏ទៃយកត្រាប់តាមបានទៀតផង៕ 

សារដែលភរិយាលោក ជា វណ្ណារិទ្ធ​ បានបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន
ម៉ាក់ប៉ា អូនហ្វេមបង្ហាញភាពផ្អែមល្ហែម
ម៉ាក់ប៉ា អូនហ្វេមបង្ហាញភាពផ្អែមល្ហែម
លោក ជា វណ្ណារិទ្ធ និងគ្រួសារ
លោក ជា វណ្ណារិទ្ធ និងគ្រួសារ
លោក ជា វណ្ណារិទ្ធ និងគ្រួសារ
ម៉ាក់ប៉ា អូនហ្វេមបង្ហាញភាពផ្អែមល្ហែម
ម៉ាក់ប៉ា អូនហ្វេមបង្ហាញភាពផ្អែមល្ហែម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ