(ភ្នំពេញ)៖ តារាចម្រៀងប្រុសសំនៀងស្រទន់ មុខមានមុខស្នេហ៍ លោក ដួង វីរៈសិទ្ធ ត្រូវបានទស្សនិកជនដឹងថា ពេលនេះលោកកំពុងតែមានភាពមមាញឹក លើការងារសិល្បៈ និងមានប្រជាប្រិយភាពមិនធម្មតា ដោយសារថ្មីនេះ លោកទៅសហរដ្ឋអាមេរិក រយៈពេល៣ខែ ដើម្បីចូលរូមអបអរសាទរ ក្នុងឱកាសពិធីខួបគំរប់១ឆ្នាំ នៃការបង្កើតសារមន្ទីរ «មរតកខ្មែរ» ដែលហៅជាភាសាអង់គ្លេសថា «IKARE» ខណៈប៉ុន្មានម៉ោងមុននេះ លោកបានទម្លាយក្នុងហ្វេសប៊ុក ទាំងមានទុក្ខក្រៀមក្រំថា លោកយាយធំរបស់លោក ទទួលមរណភាពហើយ ដែលដំណឹងនេះ បានធ្វើឲ្យមិត្តក្នុងសង្គមហ្វេសប៊ុកជាច្រើន បានចូលរូមរំលែកទុក្ខ ព្រោះពេលនេះ លោកមិនអាចមើលមុខយាយធំ របស់លោកផ្ទាល់នោះទេ ដោយសាររវល់ការងារជា អ្នកសិល្បៈនៅឯក្រៅប្រទេស។

តារាចម្រៀង លោក ដួង វិរៈសិទ្ធ បានសរសេរថា «ចៅនៅ អាមេរិក ឆ្ងាយសែនឆ្ងាយ មិនអាចទៅចូលរួមធ្វើបុណ្យ ជាមួយក្រុមគ្រួសារបានទេ សូមឲ្យលោកយាយធំរបស់ខ្ញុំឈ្មោះ ឆឹង សារិន ហៅ យាយប៊ី អាយុ៩៣ ទៅកាន់ឋានសួគ៌ គាត់ត្រូវជាបងស្រីបង្កើតរបស់យាយខ្ញុំ ដែលបានចែកឋានទៅកាលពី២ ឆ្នាំមុន តែលោកយាយកុំបារម្ភអីចៅ និងបងប្អូនបីនាក់ និងធ្វើតាមអ្វីដែលចៅធ្លាប់សន្យាថា រូបលោកយាយមួយកុំបារម្ភ ចៅមិនទុកយាយចោលទេ…ក្រុមគ្រួសារ និងរៀបចំធ្វើបុណ្យឲ្យលោកយាយ…តាមលោកយាយផ្តាំ..ទោះជាលោកយាយអត់ផ្តាំ ក៏ត្រូវតែធ្វើដែរ ព្រោះនេះជាតួនាទីរបស់ចៅប្រុស ពេលដែលលោកយាយមេម៉ាយម្នាក់ឯង»។

គួរបញ្ជាក់ថា សារខាងលើនេះ លោក ដួង វីរៈសិទ្ធ បង្ហោះដោយភ្ជាប់ជាមួយរូបភាពយាយរបស់លោក ចំនួន ៣សន្លឹក និងបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកឈ្មោះថា «Doung Virakseth Cambodia»៕

លោកយាយធំ​របស់ ដួង វីរៈសិទ្ធ ទទួល​មរណភាព ខណៈ​​លោក​​កំពុង​ច្រៀង នៅ​សហរដ្ឋ​អាមេរិក
លោកយាយធំ​របស់ ដួង វីរៈសិទ្ធ ទទួល​មរណភាព ខណៈ​​លោក​​កំពុង​ច្រៀង នៅ​សហរដ្ឋ​អាមេរិក
លោកយាយធំ​របស់ ដួង វីរៈសិទ្ធ ទទួល​មរណភាព ខណៈ​​លោក​​កំពុង​ច្រៀង នៅ​សហរដ្ឋ​អាមេរិក
ដួង វីរៈសិទ្ធ កំពុង​ច្រៀង នៅ​សហរដ្ឋ​អាមេរិក
ដួង វីរៈសិទ្ធ កំពុង​ច្រៀង នៅ​សហរដ្ឋ​អាមេរិក
ដួង វីរៈសិទ្ធ កំពុង​ច្រៀង នៅ​សហរដ្ឋ​អាមេរិក

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង វីរៈសិទ្ធ