ភ្នំពេញ៖ តារាចម្រៀងស្រីល្បីលំដាប់ជួរមុខអ្នកនាង ពេជ្រ សោភា កំពុងតែទាមទារប្រជាប្រិយភាពខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈបទចម្រៀងថ្មី ក៏ដូចជាប្រជាប្រិយភាពដែលមិនចេះរីងស្ងួតនោះ ស្របពេលដែលកំពុងតែមានទំនាក់ទំនង ជាមួយតារាសម្តែងប្រុស លោកឆឹម សក្កដា។

ជាការពិតណាស់តារាមួយគូនេះ តែងតែបញ្ចេញភាពស្និទ្ធស្នាល ឲ្យគ្រប់គ្នាដឹង ដោយមិនបានលាក់។  ដោយឡែកតាមរយៈ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់អ្នកនាង ពេជ្រ សោភា ម្សិលមិញនេះ បានបញ្ចេញវីដេអូលោក ឆឹម សក្កដា ជាមួយនឹងអ្នកលក់កំពឹសលីង។

នៅក្នុងវីដេអូនេះដែល លោកឆឹម សក្កដា បានរៀបរាប់ជាមួយនឹងអ្នកលក់ថា ថ្ងៃនេះមិនបានកំពឹសលីងនោះទេ ដូច្នោះកុំមានចិត្តខឹងដល់លោកអី។

វីដេអូនេះបានបញ្ជាក់ថា លោក ឆឹម សក្កដា ពិតជាហ៊ានលះបង់ពេលវេលា ដើររក ទិញរបស់ដែលមនុស្សខ្លួនស្រលាញ់ចង់បាន ក៏ដូចជាចង់បញ្ចេញសេចក្តីស្រលាញ់ ដល់អ្នកនាងពេជ្រ សោភាដែរ៕

ចង់ដឹងច្បាស់ថាយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ 

លោកឆឹម សក្កដា​ និងអ្នកនាង ពេជ្រ សោភា
លោកឆឹម សក្កដា​ និងអ្នកនាង ពេជ្រ សោភា
លោកឆឹម សក្កដា​ និងអ្នកនាង ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆឹម សក្កដា