ភ្នំពេញ៖ លោកគឹម សីហា និងអ្នកនាង គង់ ចាន់ស្រីមុំ បានចាប់ដៃគ្នាដើរលើផ្លូវជីវិតគូ អស់រយៈពេលជិត២ឆ្នាំទៅហើយ បើគិតមកដល់សព្វថ្ងៃ។

ពួកគេទាំងពីរសុទ្ធតែបានស្វែងយល់ពីគ្នាយ៉ាងច្បាស់លាស់ ទើបហ៊ានសម្រេចចិត្តបញ្ចប់ជីវិតនៅលីវ ហើយព្រមទទួលយកគ្នាជាគូស្វាមីដោយស្របច្បាប់ និងធ្វើតាមទំនៀមទម្លាប់ប្រពៃណីយ៉ាងអធិកអធម។

ជារឿយៗគេតែងឃើញប្ដីប្រពន្ធតារាមួយគូនេះ បង្ហាញរូបភាពផ្អែមល្ហែម នៅលើបណ្ដាញសង្គម ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់រវាងគ្នា ជាហេតុធ្វើឲ្យគ្រាំទ្រ មានកោតសរសើរពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ។

លើសពីនេះបើប្រិយមិត្តបានអានសារ របស់ស្វាមីគំរូ គឹម សីហា ប្រហែលជាអាចរំភើបជួសភរិយាក៏ថាបាន ព្រោះមួយឃ្លានោះ ពិតជាចាក់ដោតបេះដូងមនុស្សស្រីជាខ្លាំង ដោយរូបលោកបានសរសេរថា៖ «ធ្វើបុណ្យសាងកុសលជាមួយគ្នាអោយបានច្រើន ហើយក៏សូមជាតិណាៗ អោយបងបានជួបអូនជាប្រពន្ធល្អបែបនេះរហូត Kong chansreymom#បណ្ឌិទី១០ #15-09-17»  ។ 

អត្ថន័យសារ អមជាមួយរូបភាពដែលខ្លួន និងភរិយាបានទៅធ្វើបុណ្យរួមគ្នានេះ មើលទៅពួកគេពិតជាមានសុភមង្គលខ្លាំងពិតមែន។

គ្រាន់តែបានអានសារនេះរួច អ្នកគាំទ្រពិតជាក្ដុកក្ដួល ចុះទម្រាំភរិយារូបស្រស់ គង់ ចាន់ស្រីមុំ វិញ មិនដឹងជាសប្បាយចិត្តខ្លាំងយ៉ាងណានោះទេ ព្រោះខ្លួនមានសំណាងបានស្វាមីល្អបែបនេះនៅក្បែរ និងមើលថែរាល់ថ្ងៃ៕ 

រូបភាព និងសារដែលលោក សីហា បានបង្ហាះក្នុងហ្វេសប៊ុក
លោក សីហា និងភរិយា
លោក សីហា និងភរិយា
លោក សីហា និងភរិយាប្រលែងចាបរួមគ្នា
លោក សីហា និងភរិយា ប្រលែងចាបរួមគ្នា
លោក សីហា និងភរិយាប្រលែងចាបរួមគ្នា
លោក សីហា និងភរិយា
លោក សីហា និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ