ភ្នំពេញ៖ តារាចម្រៀងស្រីល្បីលំដាប់ជួរមុខអ្នកនាង ពេជ្រ សោភា កំពុងតែទាមទារប្រជាប្រិយភាពខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារការផលិតបទថ្មី ជាមួយស្ទីលតុបតែងខ្លួនបែបយុវវ័យ អមនឹងក្បាច់រាំប្លែកៗរបស់អ្នកនាង។

ទន្ទឹមនឹងនេះ រូបសម្រស់របស់ម្ចាស់បទ«ផឹកលួងខ្លួនឯង» ក៏កាន់តែស្រស់ស្អាតឡើងទាំងដែលអ្នកនាងមានវ័យរាងជ្រេបន្តិចទៅហើយក្ដី។

ប៉ុន្តែអ្វីដែលគ្រប់គ្នា មានការព្រួយបារម្ភនោះ ចំពោះសុខភាព គូស្នេហ៍លោក សក្កដា រូបនេះកំពុងតែមានបញ្ហាស្របពេលរដូវកាលភ្ជុំបិណ្ឌមកដល់ ព្រោះ ភ្នែកខាងស្ដាំរបស់ អ្នកនាង មានជំងឺដុះដុំគីសក្នុងភ្នែក ចង់មិនចង់ ពេជ្រ សោភា ត្រូវទទួលយកការវះកាត់ភ្លាមៗតែម្ដង។

នេះបើតាម រូបភាពអ្នកនាង ពេជ្រ សោភា បានបង្ហោះក្នុងបណ្ដាញសង្គម(IG) ជាមួយពាក្យត្អួញត្អែរ ខណៈដែលខ្លួនទើបវៈកាត់បានជោគជ័យ។

វាជារឿងគួរឲ្យសោកស្ដាយណាស់សម្រាប់អ្នកគាំទ្រ បន្ទាប់ពី បានលេចឮដំណឹងមួយនេះ ក្នុងនោះក៏មានហ្វេនជាច្រើននាក់ ចូលរួមលើកទឹកចិត្ត ថែមទាំងបានជូនពរឲ្យម្ចាស់បទ«អូនតឿអូនCute» រូបនេះឆាប់ជាទៀតផង៕

សារ និងរូបភាពដែលតារាចម្រៀង ពេជ្រ សោភា បានបង្ហោះ
សារ និងរូបភាពដែលតារាចម្រៀង ពេជ្រ សោភា បានបង្ហោះ
តារាចម្រៀង ពេជ្រ សោភា
តារាចម្រៀង ពេជ្រ សោភា
តារាចម្រៀង ពេជ្រ សោភា
តារាចម្រៀង ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា