រាជធានីភ្នំពេញ ៖ អ្នកនាងសារ៉ាយ សក្ខណា ព្រមានថា បើទាន់កាលណាគ្មានលើកទី២ទេ គឺអាចដាច់គ្នាតែម្តង ។ ការព្រមាននេះចំពោះស្វាមីរបស់នាងក្នុងករណីលួចទាក់ទងស្រីផ្សេង ។
តារាសម្តែងសារាយ សក្ខណា បានមកកម្ពុជាសាជាថ្មីជាលើកទី៥ ក្រោយពីនាងបានស្វាមីទៅរស់នៅអាមេរិក ។ គម្រោងមកលេងស្រុកលើកនេះមានរយៈពេល៣ខែដើម្បីចូលរួមសម្តែងរឿងភាគ និងដុំជូនផលិតកម្មមួយចំនួន ។
កាលពីប៉ុន្មានខែមុនសារ៉ាយ សក្ខណា ត្រូវស្វាមីពញ្ញាក់អារម្មណ៍ធ្វើឱ្យនាងចង់យំដោយប្រឌិតរឿងប្តីលបលួចមានស្រីថ្មី ហើយឱ្យនាងតាមទាន់ដល់ផ្ទះសំណាក់ ។ ស្វាមីនាងផ្សំគំនិតគ្នាថតចង់ដឹងចិត្តប្រពន្ឋបែបណា ។ ក្នុងពេលសក្ខណា មកដល់ស្រុកខ្មែរម្តងទៀតបានលើកយកចំណុចនេះនិយាយសាជាថ្មី ។
នាងនិយាយថា កាលពីពេលមុនស្វាមីនាងបានផលិតវីដេអូដើម្បីសាកចិត្តនាង ។ ការណ៍ពិតវីដេអូនោះចង់ឱ្យបុរសទូទៅមើលឃើញថាពេលដឹងថាប្តីមានស្រី អារម្មណ៍ស្ត្រីជាប្រពន្ធបែបណា ។ «សម្រាប់ខ្ញុំមកទល់ពេលនេះមានការជឿជាក់លើស្វាមីស្រឡាញ់នាងខ្ញុំ១០០% ប៉ុន្តែមានចិត្តស្រពេចស្រពិលខ្លះដែរ ។ ពេលមិនទាន់ដឹងរឿងនាងខ្ញុំស្រាប់តែគិតថាជីវិតស្នេហានាងខ្ញុំគឺចប់តែម្តង ព្រោះនាងខ្ញុំបានគិតរួចហើយថា ស្នេហារបស់នាងខ្ញុំមិនឱ្យមានរឿងអ្វីកើតឡើងបានឡើយ ។ អុីចឹងហើយបើសិនជានាងខ្ញុំតាមដានដឹងថាស្វាមីនាងខ្ញុំមានស្រីលួចលាក់ ជីវិតស្នេហារបស់នាងខ្ញុំប្រហែលចប់ត្រឹមហ្នឹង ។
ជាធម្មតាមនុស្សប្រុសតែងតែខូចខិល ប៉ុន្តែមនុស្សស្រីក៏ទទួលយកមិនបានដែរ ។ សម្រាប់នាងខ្ញុំបានប្រាប់រួចហើយថា បើមានរឿងអីកើតឡើងមិនមានលើកទី២នោះទេ ព្រោះនាងខ្ញុំជានារីសិល្បៈអត់ចង់ឱ្យមានពាក្យនិយាយថា នារីសិល្បៈ ការហើយលែងលះៗនោះទេ ។
យ៉ាងណាមិញក្រោយពីគាត់ចេញវីដេអូសាកចិត្តប្រពន្ធមក គាត់បានសុំទោសនាងខ្ញុំផងដែរ ប៉ុន្តែអារម្មណ៍ពេលនេះនិយាយអីុចឹង តែបើនៅលើកក្រោយបែបនេះមានមែន គឺពិតជាទទួលយកអត់បានទេ ទោះបីគាត់មានចំណុចល្អច្រើនមកលាងកំហុសឱ្យនាងខ្ញុំឃើញ មានគុណសម្បត្តិច្រើនបែបណាក្តី» ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]