ភ្នំពេញ៖ ម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានឃើញ គណនីហ្វេសប៊ុក របស់លោកហេង ឡុង ប្រកាសសូមកាត់កាលនាយ ពាក់មី ដែលជាតារាកំប្លែងមួយរូប ដែលមាន ការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។

លោកហេង ឡុង ដែលត្រូវជាគូស្នេហ៍ អ្នកនាងចន ចន័្ទលក្ខិណា បានធ្វើការ Live វីដេអូ ទាំងយប់ និងធ្វើឲ្យអ្នកទស្សនា ចង់ដឹងថាមូលហេតុអ្វី បានជាលោកហេង ឡុង ប្រកាស សុំកាត់កាល នាយពាក់មី។

ក្នុងនោះ លោកហេងឡុង ក៏បានបញ្ជាក់ថា គឺមកពីនាយពាក់មី មិនបានចូលរួមកម្មវិធីមួយ ហើយទូរស័ព្ទ ក៏មិនទទួល ទើបធ្វើឲ្យលោកខឹងយ៉ាងនេះ។

ការLiveវីដេអូរបស់លោក ហេង ឡុងលើកនេះ  បានធ្វើឲ្យអ្នកគាំទ្រ មានការងឿងឆ្ងល់យ៉ាងខ្លាំង ដោយមិនដឹងថា អ្នកទាំងពីរ ខឹងគ្នាមែន ឬគ្រាន់តែនិយាយលេងសើច៕

ចង់ដឹងថា យ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

រូបភាពរបស់នាយពាក់មី
រូបភាពរបស់លោកហេង ឡុង និង​អ្នកនាង​ ចន ចន្ទ័លក្ខណា
រូបភាពរបស់លោកហេង ឡុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី