ភ្នំពេញ៖ មួយរយៈនេះ តារាសម្តែងស្រីក្មេងញញឹមស្រស់កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា ព្រមទាំងតារាសម្តែងប្រុសស្រីល្បីៗជាច្រើនរូបទៀត បានចូលរួមថតនៅក្នុងខ្សែភាពយន្តបុរាណខ្មែរមួយដែលមានចំណងជើងថារឿង «ព្រាយកន្ទោងខៀវ»

ក្នុងនោះដែរ យើងក៏តែងឃើញកញ្ញា តូតា តែងតែបានបង្ហោះនូវសកម្មភាពក្រៅឆាកខ្លះៗនៃការថតរឿងនេះរបស់ខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ។

ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ គេឃើញសកម្មភាពនៃការថតរឿង« ព្រាយកន្ទោងខៀវ» គឺបានដាច់ភ្លើងជាញឹកញាប់ ដែលបណ្តាលឱ្យតួសម្តែងម្នាក់ៗភ័យឡើងស្លេកមុខ ជាពិសេសគឺកញ្ញា តូតា តែម្តង ស្រែកយ៉ាងខ្លាំងៗផងដែរ។

នរណាមិនភ័យ? កំពុងតែថតសុខៗស្រាប់តែដាច់ភ្លើងងងឹតឈឹងបែបនេះ ណាមួយ ថតរឿងខ្មោច ហើយនៅកន្លែងមានព្រៃទៀត៕

ទស្សនាវីដេអូខាងក្រោម៖

តារាប្រុសស្រីសម្តែងក្នុងរឿង «ព្រាយកន្ទោងខៀវ»
កញ្ញា តូតា តារាស្រីសម្តែងក្នុងរឿង «ព្រាយកន្ទោងខៀវ»
កញ្ញា តូតា តារាស្រីសម្តែងក្នុងរឿង «ព្រាយកន្ទោងខៀវ»
កញ្ញា តូតា តារាស្រីសម្តែងក្នុងរឿង «ព្រាយកន្ទោងខៀវ»
កញ្ញា តូតា តារាស្រីសម្តែងក្នុងរឿង «ព្រាយកន្ទោងខៀវ»»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា