ភ្នំពេញ៖ រឿងរ៉ាវ សង្រ្គាមពាក្យសម្តី រវាងលោក សុវណ្ណ មករា និងគូស្នេហ៍ ចន ច័ន្ទលក្ខិណា ត្រូវបានកក្រើកយ៉ាងខ្លាំង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយឃើញ អ្នកទាំងពីរ នៅតែសរសេរសារ ឌឺដងដាក់គ្នា ជាហូរហែ។

ក៏មានការលើកឡើងខុសៗគ្នា ទាក់ទងលើរឿងនេះផងដែរ ដែលមនុស្សភាគច្រើន បានគិតថា គ្រាន់តែ លោក ហេង ឡុង ដែលជាគូស្នេហ៍ អ្នកនាង ចន ច័ន្ទលក្ខិណា សរសេរបែបនេះ មិនគួរ លោក សុវណ្ណមករា ហែកកេរ្តិ៍ ជីវិតផ្ទាល់ខ្លួន និង ក្រុមគ្រួសារ លោក ហេងឡុង យ៉ាងនេះសោះ។

នៅក្នុងនោះដែរ សម្រាប់អ្នកនាង​ ចន ច័ន្ទលក្ខិណា ក៏បានបង្ហោះសារដូចគ្នា តែមិនបានបញ្ចេញឈ្មោះបុគ្គលនោះទេ តែអ្នកគាំទ្រ នៅតែដឹងថា អ្នកនាងចង់និយាយពីអ្នកណា។ 

អ្នកនាង បានសរសេរថា៖

«យ៉ាប់ណាស់បានប្តីចិត្តសិលា ឯងអ្នកផុស គាត់អ្នកលុប ចាំមើលដូរ password ហើយ។ ចង់ប្រាប់ថាអត់ចេះខ្លាចអ្នកណាទេ ចាំទុកក្នុងខួរផង ក្រែងមិនហ៊ានលើកទូរស័ព្ទយើងកណ្តាលអធ្រាតទៀត ខ្លាំងបានតែក្រោយខ្នងគេ ពេលជួបមុខ បងបងបងឡើង ញាប់មាត់ អាកំសាក»

អ្នកនាង ចន ច័ន្ទលក្ខិណា និងគូស្នេហ៍
អ្នកនាង ចន ច័ន្ទលក្ខិណា
សាររបស់ អ្នកនាង ចន ច័ន្ទលក្ខិណា
ការឆ្លើយតប របស់អ្នកនាង ជាមួយអ្នកលេងហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា