(ភ្នំពេញ)៖ តារាសម្ដែង និងពិធីករប្រចាំស្ថានីយទូរទស្សន៍បាយ័ន លោក ជា វណ្ណរិទ្ធ ប៉ុន្មានថ្ងៃមុននេះ លោកបានចុះទៅបំពេញភារកិច្ច នៅឯតំបន់ប្រាសាទសំបូរព្រៃគុក ក៏ឆ្លៀតពេលធ្វើបុណ្យ ដោយក្ដីអាណិតស្រឡាញ់រាប់អាន លោកពូពិកាម្នាក់ នៅប្រាសាទតោ ដោយលោកបានជូនជាថវិកាបន្ដិចបន្តួច ដល់លោកពូ ធ្វើឲ្យមិត្តៗក្នុងហ្វេសប៊ុក

និងទស្សនិកជនកោតសរសើរ ចំពោះទឹកចិត្តរបស់លោកគ្រប់គ្នា។

ជាក់ស្ដែង បើយោងតាមផេកហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ លោក ជា វណ្ណរិទ្ធ បានសរសេរថា «ជួបបងប្រុសនៅតំបន់ប្រាសាទតោ កន្លងមកថ្វីត្បិតបងប្រុស ពិការតែបងប្រុសនៅតែរឹងមាំ ហើយស្នាមញញឹមរបស់បង បញ្ជាក់ពីក្តីស្រឡាញ់ចំពោះប្អូន និងមនុស្សជុំវិញខ្លួនគាត់ ដូច្នេះសូមផ្តល់ក្តីស្រឡាញ់ និងស្នាមញញឹមជូនគាត់ ក៏ដូចជាជនពិកាទូទៅវិញផង»

លោក ជា វណ្ណរិទ្ធ បន្ដថា «ខ្ញុំក៏បានជូនថវិកាទៅបងប្រុសបន្តិចបន្តួចផងដែរ ថ្វីត្បិតតែមិនច្រើន តែនេះជាទឹកចិត្ត ដែលប្អូនមានចំពោះបង សង្ឃឹមថា បងប្រុសនឹងបានឃើញរូបថតអនុស្សាវរីយ៍នេះ សូមជួយ Share ដើម្បីផ្តល់ក្តីស្រឡាញ់ នឹងឲ្យគាត់បានឃើញផង ដោយក្តីគោរពស្រឡាញ់,

ជា វណ្ណារិទ្ធ ( លោក ពិទូ ចៅលោកយាយប្រជ្រុយធំ) បងប្រុសពិការពីកំណើត សព្វថ្ងៃអាយុ ៤៣ឆ្នាំហើយ»!។

សូមបញ្ជាក់ថា លោក ជា វណ្ណរិទ្ធ គឺជាតារាម្នាក់ ដែលតែងតែធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ ដោយសារតែលោក មិនត្រឹមតែមានភាពជោគជ័យក្នុងការងារ និង គ្រួសារមានសុភមង្គលទេ ថែមទាំងមានទឹកចិត្តធ្វើបុណ្យ ទៀតផង៕

​ជា វណ្ណរិទ្ធ បង្ហាញ​​​​​​​​ទឹកចិត្ត​​​​អាណិត​​អាសូរ ដល់​បុរស​ពិការម្នាក់
​ជា វណ្ណរិទ្ធ បង្ហាញ​​​​​​​​ទឹកចិត្ត​​​​អាណិត​​អាសូរ ដល់​បុរស​ពិការម្នាក់
​ជា វណ្ណរិទ្ធ បង្ហាញ​​​​​​​​ទឹកចិត្ត​​​​អាណិត​​អាសូរ ដល់​បុរស​ពិការម្នាក់
​ជា វណ្ណរិទ្ធ បង្ហាញ​​​​​​​​ទឹកចិត្ត​​​​អាណិត​​អាសូរ ដល់​បុរស​ពិការម្នាក់

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ