ភ្នំពេញ៖ លោក យុត្ថារ៉ា ឆានី តារាសម្តែងជើងចាស់ ដែលត្រូវជាអតីតស្វាមីរបស់តារាសម្តែងស្រីអ្នកនាង ចន ច័ន្ទលក្ខិណា បានមានកូនស្រីគួរឱ្យស្រលាញ់ម្នាក់ជាមួយគ្នា ដោយបច្ចុប្បន្នមានអាយុ១១ឆ្នាំហើយ ឈ្មោះជូលី។

ថ្វីត្បិតតែ ចំណងស្នេហារបស់លោកយុត្ថារ៉ា ឆានី និងអ្នកនាងចន ច័ន្ទលក្ខិណា បានដើរដល់ផ្លូវបំបែកក៏ពិតមែន ប៉ុន្តែក្រោយលែងលះគ្នាមកឪពុក និងកូនស្រី ក៏នៅមានទំនាក់ទំនងជាមួយគ្នាជាធម្មតា ដោយយើងឧស្សាហ៍ឃើញ អ្នកទាំងពីបង្ហាញភាពផ្អែមល្ហែមរវាងឪពុក និងកូនលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ។

ហើយកាលពីម្សិលមិញនេះ នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក យុត្ថារ៉ា ឆានី បានប្រាប់ថាលោកមានកូនប្រុសស្រីចំនួនដល់ទៅ៨នាក់ឯណោះ ដែលសុទ្ធតែប្រើនាមត្រកូលជាឈ្មោះរបស់លោក «ឆានី» ដូចៗគ្នាទាំងអស់។

លោក យុត្ថារ៉ា ឆានី រៀបរាប់ថា៖ «ចាប់តាំងពីធ្វើពិធីឡើងជំនាងផ្ទះថ្មីមក ជោគជតារាសីរបស់ខ្ញុំបាទក៏ចេះតែរំកិលឡើងជាលំដាប់ ថ្ងៃនេះមានអារម្មណ៍រីករាយណាស់ ចង់បង្ហាញកូនប្រុសស្រីរបស់ខ្ញុំទាំងអស់ឱ្យបងប្អូនស្គាល់ទាំងអស់ម្តងចុះ៖

១. ឆានី ហង្សហ្សាចូលលី ភេទស្រី អាយុ ១១ ឆ្នាំ

២. ឆានី អមិដា ភេទស្រី អាយុ ៩ ខែ

៣. ឆានី ចូលឌៀ ភេទប្រុស អាយុ ៥ ខែ ( នៅក្នុងផ្ទៃ)

៤. ឆានី វីរៈដែន ភេទប្រុស អាយុ ១០ ឆ្នាំ

៥. ឆានី សូនីតា ភេទស្រី អាយុ ១៤ ឆ្នាំ

៦. ឆានី ណារីកា ភេទស្រី អាយុ ១២ ឆ្នាំ

៧. ឆានី ណារីហ្សា ភេទស្រី អាយុ ៦ ឆ្នាំ

៨. ឆានី លឹមហេង ភេទប្រុស អាយុ ៣ ឆ្នាំ។

តើបងប្អូនធ្លាប់ជ្រាបពីព័ត៌មាននេះដែររឺទេ?»

ជាការពិតមែនទេ ដែលលោក យុត្ថារ៉ា ឆានី មានកូនប្រុសស្រីច្រើនដល់ថ្នាក់នេះ? ឬក៏ជាក្មួយប៉ុណ្ណោះ? ព្រោះថា កន្លងមកលោក ក៏ធ្លាប់បានប្រកាសផងដែរថា នឹងចិញ្ចឹមបីបាច់ថែរក្សាក្មួយប្រុសស្រី ដែលឪពុកគេបានស្លាប់ចោលឱ្យដូចជាកូនបង្កើតរបស់ខ្លួនដូច្នោះដែរ៕ ចុះប្រិយមិត្ត យល់យ៉ាងណាដែរ?

ទស្សនារូបភាពខាងក្រោម៖

ឆានី ហង្សហ្សាចូលលី ភេទស្រី អាយុ ១១ ឆ្នាំ
ឆានី អមិដា ភេទស្រី អាយុ ៩ ខែ
ឆានី សូនីតា ភេទស្រី អាយុ ១៤ ឆ្នាំ
ឆានី ណារីកា ភេទស្រី អាយុ ១២ ឆ្នាំ
ឆានី វីរៈដែន ភេទប្រុស អាយុ ១០ ឆ្នាំ
ឆានី លឹមហេង ភេទប្រុស អាយុ ៣ ឆ្នាំ
រូបភាពលោក យុត្ថារ៉ា ឆានី និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុត្ថារ៉ា ឆានី