អុញនោះ នារីម្នាក់បង្ហោះសារទាមទារដំណោះស្រាយពី តារាសម្ដែងជើងចាស់ លោក​ យុត្ថារ៉ា ឆានី

//s9.kh1.co/1a/1afa317f3a2639839cdf548efe7aa227cc33b75d.png
តារា & កម្សាន្ដ

 ១៣-សីហា-២០២៣ ១ល្ងាច · ៩ ខែមុន

នារីម្នាក់​ បានបង្ហោះសារទាមទាររកដំណោះស្រាយពីតារាជើងចាស់ម្នាក់ គឺ លោក យុត្ថារ៉ា​ ឆានី ឲ្យចេញមុខមកដោះស្រាយឲ្យខ្លួន ពាក់ព័ន្ធការទិញដី មានតែប្លង់ តែមិនមានដី។

កម្សាន្ត៖ ថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងបណ្ដាញសង្គម ដោយនារីម្នាក់​ បានបង្ហោះសារទាមទាររកដំណោះស្រាយពីតារាជើងចាស់ម្នាក់ គឺ លោក យុត្ថារ៉ា​ ឆានី ឲ្យចេញមុខមកដោះស្រាយឲ្យខ្លួន ពាក់ព័ន្ធការទិញដី មានតែប្លង់ តែមិនមានដីទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក យុត្ថារ៉ា​ ឆានី
  លោក យុត្ថារ៉ា​ ឆានី

តាមរយៈការបង្ហោះសាររបស់គណនីហ្វេសប៊ុកឈ្មោះថា Seng Kim បានរៀបរាប់ថា ខ្លួនខំស្រឡាញ់ទុកចិត្ត អាយដលតាំងពីក្មេង ហើយបាននាំបងស្រីខ្លួនទៅទិញដីរបស់តារារូបនេះ។ ដោយឡែក ខ្លួនបង់រំលោះបានជាង២ម៉ឺនដុល្លារហើយ តែបែរជាដីនោះ ត្រូវគេព័ទ្ធរបងយកទៅវិញ។

  លោក យុត្ថារ៉ា​ ឆានី
  លោក យុត្ថារ៉ា​ ឆានី

តួយ៉ាងនារីរូបនេះ កើតទុក្ខមិនសុខចិត្ត ទាមទាររកមុខឲ្យ លោក យុត្ថារ៉ា​ ឆានី ចេញមករកដំណោះស្រាយឲ្យខ្លួន ដោយអះអាងថា ខ្លួនខំរកប្រាក់បង់រាល់ខែមិនដែលឲ្យយឺតមួយថ្ងៃនោះទេ។ បើទោះបីជាយ៉ាងណាក៏ដោយ យើងមិនទាន់ដឹងសាច់រឿងច្បាស់នៅឡើយនោះទេ មានតែរងចាំតារាសម្ដែងរូបនេះ ចេញមុខបកស្រាយសិន៕

  លោក យុត្ថារ៉ា​ ឆានី
  លោក យុត្ថារ៉ា​ ឆានី

ប្រភព៖ Seng Kim

រូបភាព
រូបភាព
យុត្ថារ៉ា ឆានី
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T