កម្សាន្ត៖ ថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងបណ្ដាញសង្គម ដោយនារីម្នាក់ បានបង្ហោះសារទាមទាររកដំណោះស្រាយពីតារាជើងចាស់ម្នាក់ គឺ លោក យុត្ថារ៉ា ឆានី ឲ្យចេញមុខមកដោះស្រាយឲ្យខ្លួន ពាក់ព័ន្ធការទិញដី មានតែប្លង់ តែមិនមានដីទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈការបង្ហោះសាររបស់គណនីហ្វេសប៊ុកឈ្មោះថា Seng Kim បានរៀបរាប់ថា ខ្លួនខំស្រឡាញ់ទុកចិត្ត អាយដលតាំងពីក្មេង ហើយបាននាំបងស្រីខ្លួនទៅទិញដីរបស់តារារូបនេះ។ ដោយឡែក ខ្លួនបង់រំលោះបានជាង២ម៉ឺនដុល្លារហើយ តែបែរជាដីនោះ ត្រូវគេព័ទ្ធរបងយកទៅវិញ។
តួយ៉ាងនារីរូបនេះ កើតទុក្ខមិនសុខចិត្ត ទាមទាររកមុខឲ្យ លោក យុត្ថារ៉ា ឆានី ចេញមករកដំណោះស្រាយឲ្យខ្លួន ដោយអះអាងថា ខ្លួនខំរកប្រាក់បង់រាល់ខែមិនដែលឲ្យយឺតមួយថ្ងៃនោះទេ។ បើទោះបីជាយ៉ាងណាក៏ដោយ យើងមិនទាន់ដឹងសាច់រឿងច្បាស់នៅឡើយនោះទេ មានតែរងចាំតារាសម្ដែងរូបនេះ ចេញមុខបកស្រាយសិន៕
ប្រភព៖ Seng Kim