មូលហេតុនេះសោះ កំពុងល្បីសុទ្ធៗ ស្រាប់តែ យុត្ថារា ឆានី ដកខ្លួនឆ្ងាយពីសិល្បៈទៅវិញ

//s9.kh1.co/34/34ce00d7c62e94b5986386b557efb342eb8a1485.jpg
តារា & កម្សាន្ដ

 ០៧-កុម្ភៈ-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

ដឹងហើយ ចុងក្រោយអតីតតារាសម្តែងល្បីឈ្មោះ លោក យុត្ថារា ឆានី បង្ហើបពីមូលហេតុធ្វើឲ្យ រូបលោក ដកខ្លួនឆ្ងាយពីវិស័យសិល្បៈ

រាជធានីភ្នំពេញ ៖ ជឿជាក់ថា មហាជនខ្មែរជាច្រើន ប្រាកដជាបានស្គាល់តារាសម្តែងប្រុសល្បីឈ្មោះ កំឡុងទសវត្សទី៨០ និង៩០ លោក យុត្ថារ៉ា ឆានី ដែលជំនាន់នោះ រូបលោកធ្វើឲ្យនារីជាច្រើន ធ្លាក់ក្នុងអន្លង់ស្នេហ៍ខ្លួន ដោយសារស្នាមញញឹម ទឹកមុខសែនប្រិមប្រិយ ដូចជាសុភាពបុរសរបស់រូបលោកជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ មានបណ្តាអ្នកគាំទ្ររូបលោកជាច្រើន ផ្ទុះការចាប់អារម្មណ៍និងងើងឆ្ងល់ជាខ្លាំង ជាតារាប្រុសល្បីលំដាប់ប្រទេសម្នាក់ដែរ តែស្រាប់ក្រោយមក បែរជាដកខ្លួនឆ្ងាយពីវិស័យសិល្បៈខ្មែរ គួរឲ្យកត់សម្គាល់ សូម្បីតែសព្វថ្ងៃ សម្រស់នៅសង្ហាក្តី តែរូបលោក ហាក់គ្មានអើពើរឿងការងារសម្តែងឡើងវិញសោះ។

យ៉ាងណាមិញ ថ្មីៗនេះ ទើបអតីតតារាប្រុសរូបនេះ ព្រមបើកបង្ហាញពីមូលហេតុធ្វើឲ្យ រូបលោកដកខ្លួនចេញពីសិល្បៈ ខណៈប្រជាប្រិយភាពហាក់ មិនស្រុតចុះនោះគឺដោយសារតែ រូបលោកចង់បានសេរីភាព។

គួរបញ្ជាក់ផងដែរថា លោក យុត្ថារ៉ា ឆានី បញ្ជាក់ប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា ៖

កើតមកក្លាយជាបុគ្គលសាធារណៈពិតជាគ្មានសេរីភាពសោះ ហើយរងនូវគំនាបផ្លូវចិត្ត ! លោកអ្នក់ដឹងទេថា មនុស្សទូទៅចង់បានណាស់សេរីភាព? តែត្រូវមានព្រំដែនវាដែរ ! គ្រប់ពេលវេលាមានតែយកចិត្តមនុស្សទូទៅដាក់ក្នុងបេះដូងខ្លួនឯង ចំណែកមនុស្សទូទៅមិនដែលយក ចិត្តយើងដាក់ក្នុងបេះដូងពួកគាត់ទេ ។ កត្តាទាំង នេះហើយដែលធ្វើអោយខ្ញុំបង្ខំចិត្តដកខ្លួនកាន់តែឆ្ងាយពី បុគ្គលសាធារណៈ ! តើលោកអ្នកយល់ពីអារម្មណ៌ មួយនេះទេ ? សូមអធ្យាស្រ័យចំពោះអ្នកដែលគាំទ្រនិងធ្លាប់បានគាំទ្រ៕

យុត្ថារ៉ា ឆានី

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
យុត្ថារ៉ា ឆានី
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T