យុត្ថារ៉ា ឆានី ចេញមុខបញ្ជាក់បែបនេះ ក្រោយមានគេទាមទារដំណោះស្រាយ

//s9.kh1.co/2b/2bba76eb24c5f88d3493e7acd8b704cdefbfadf5.jpg
តារា & កម្សាន្ដ

 ១៤-សីហា-២០២៣ ៣ល្ងាច · ៨ ខែមុន

អតីតតារាសម្ដែងជើងចាស់ លោក យុត្ថារ៉ា​ ឆានី បានចេញមកបញ្ជាក់ពី ការចុះផ្សាយព័ត៌មានមិនពិត ក្រោយមាននារីម្នាក់បង្ហោះសារសុំដំណោះស្រាយពីរូបលោក

ភ្នំពេញ៖ បានធ្វើឲ្យមហាជនជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង កាលពីថ្មីៗនេះ ចំពោះដំណឹងមួយនៅលើបណ្ដាញសង្គម ពីនារីម្នាក់ ដែលបានចេញមកបង្ហោះ ទាមទារដំណោះស្រាយពីតារាជើងចាស់ លោក យុត្ថារ៉ា ឆានី ឲ្យចេញមកដោះស្រាយពាក់ព័ន្ធនឹងការទិញដី ដែលមានតែប្លង់តែមិនមានដីនោះឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ខណៈមានការបង្ហាញសារមិនសុខចិត្តពីនារីរូបនេះ មិនយូរប៉ុន្មាន ដើម្បីរង់ចាំទទួលការដោះពីអតីតតារាសម្ដែង លោក យុត្ថារ៉ា ឆានី នោះ ស្រាប់តែ តារាប្រុសរូបនេះ មិនបង្អង់យូរ ក៏ដូចជាបានចេញមករៀបរាប់បញ្ជាក់ថា នោះគឺជាព័ត៌មានមិនពិតនោះទេ។

ក្នុងនោះដែរ លោក យុត្ថារ៉ា ឆានី បានសរសេរសារបង្ហោះ នៅលើបណ្ដាញសង្គម ដោយបានលើកឡើងថា៖ 

ខ្ញុំបាទ យុត្ថារា ឆានី សូមបដិសេធ រាល់ការចុះផ្សាយព័ត៌មានមិនពិត ។ ប្រទេសមានច្បាប់ បើយល់ថាខ្ញុំខុស សូមធ្វើតាមច្បាប់រៀងខ្លួន!

យុត្ថារ៉ា ឆានី

សូមទស្សនារូបភាពខាងក្រោម៖ 

   លោក យុត្ថារ៉ា ឆានី
   លោក យុត្ថារ៉ា ឆានី
   លោក យុត្ថារ៉ា ឆានី
   លោក យុត្ថារ៉ា ឆានី
   លោក យុត្ថារ៉ា ឆានី
   លោក យុត្ថារ៉ា ឆានី
   សារបង្ហោះ ពី លោក យុត្ថារ៉ា ឆានី
   សារបង្ហោះ ពី លោក យុត្ថារ៉ា ឆានី
យុត្ថារ៉ា ឆានី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T