ភ្នំពេញ៖ ជាការពិត មនុស្សម្នាក់ៗ តែងតែចង់បានជីវិតមួយ ដែលស្រស់បំព្រង ឡូយឆាយ និងមានរបស់ល្អៗ ទំនើបៗ ប្រើដូចគេដូចឯង។

ទន្ទឹមនឹងនោះដែរ នៅក្នុងរង្វង់សិល្បៈ តារាស្រីខ្មែរ៣ដួង  កំពុងត្រូវគេចាប់អារម្មណ៍ថា ជាតារាអ្នកមាន ដែលមានទាំងវីឡាធំស្កឹមស្កៃ ឡានទំនើបៗ  និងទ្រព្យសម្បត្តិសន្ធឹកសន្ធាប់។

ភាពមានបាន របស់តារាស្រីទាំងនោះ គឺកើតចេញពីការខំប្រឹងប្រែង នៅក្នុងការងារសិល្បៈ ការរកស៊ី និងជួនកាល ឪពុកម្តាយរបស់ពួកគេ ជាអ្នកមានស្រាប់ជាដើម។

ក្នុងនោះ ក៏មានមនុស្សភាគច្រើន បានសរសើរ ពីជោគវាសនា របស់ពួកគេ ដែលក្លាយជា តារាអ្នកមាន ទាំងអាយុរបស់ពួកគេ មិនទាន់ដល់ ៣០ឆ្នាំផង៕

ចង់ដឹងថា តារា៣ដួង ដែលអ្នកគាំទ្រ​ គិតថា ជាតារាអ្នកមាន ជាអ្នកណាខ្លះ តោះតាមដានជាមួយខ្មែរឡូតទាំងអស់គ្នា៖

) អ្នកនាង គង់ ចាន់ស្រីមុំ ​ត្រូវអ្នកគាំទ្រ​ គិតថា ជាតារាម្នាក់ ដែលមានភាពលេចធ្លោ លើទ្រព្យសម្បត្តិ ព្រោះថា ជារឿយៗ គេតែងឃើញ នាងឧស្សាហ៍ផ្លាស់ប្តូរ ឬទិញបន្ថែម ជាមួយនឹង ផ្ទះ ឬឡានជាដើម។ ជាពិសេសទៀតនោះ បើនិយាយពី សម្ភារៈនិយម របស់អ្នកនាង មិនឲ្យចាញ់គេ នោះទេ គឺតែងថ្មី និងឡូយគ្រប់ពេល។ ភាពមានបាន របស់អ្នកនាង គឺបានមកពី ការរកស៊ី ជាមួយនឹង ការលក់ផលិតផលថែរក្សាសម្ផស្សរបស់នាង។

អ្នកនាង គង់ ចាន់ស្រីមុំ ឧស្សាហ៍ផ្លាស់ប្តូររថយន្ត
គ្រាន់តែ សម្ភារៈនិយមរបស់អ្នកនាង ក៏មានបន្ទប់មួយ ទុកសម្រាប់ដាក់ទៀត
គង់ ចាន់ស្រីមុំ តែងតែដើរកម្សាន្ត នៅប្រទេសក្រៅ ជាញឹកញាប់
បន្ទប់គេង ដ៏សែនស្អាតរបស់អ្នកនាង

២) កញ្ញា ម៉ាក សែនសូនីតា ក៏ជាតារាម្នាក់ តែងត្រូវអ្នកគាំទ្រ នឹកឃើញផងដែរ បើនិយាយពីរឿងទ្រព្យសម្បត្តិ។ ថ្វីត្បិត តារាស្រីរូបនេះ មានវ័យមិនដល់ ៣០ឆ្នាំ តែនាង មានសមត្ថភាព​ក្នុងការ ទិញឡានទំនើបៗ និងផ្ទះរស់នៅ យ៉ាងប្រណីតទៀតផង។ ក្នុងនោះដែរ មូលហេតុដែល​ធ្វើឲ្យ កញ្ញា ម៉ាក សែនសូនីតា ជាតារាអ្នកមាន គឺមកពី ចំណូលពីការថតកុន បានខ្ពស់ ហើយជាពិសេស ក្រុមគ្រួសារ របស់កញ្ញា ក៏អ្នកមានទៀត ដូច្នេះ វាគ្មានបញ្ហា សម្រាប់កញ្ញានោះទេ ទាក់ទងលើការប្រើប្រាស់ របស់ទំនើបៗ។

តារាសម្តែង ម៉ាក សែនសូនីតា
ឡានទំនើបរបស់កញ្ញា
កញ្ញា តូតា ក៏ឧស្សាហ៍ដើរលេង ប្រទេសក្រៅផងដែរ ហើយថែមទាំងទិញ នូវរបស់ទំនើបៗទៀតផង
បន្ទប់គេងរបស់កញ្ញា

៣) កញ្ញា ពៅ លីដា ជាតារាម្នាក់ លេចធ្លោខ្លាំង លើរឿងទ្រព្យសម្បត្តិ ព្រោះថាជារឿយៗ​ គេតែងតែឃើញនាង បង្ហោះនូវរូបថត វីឡាដ៏សែនប្រណីត និង ឡានទំនើបរបស់នាង។ ជីវិតរបស់ កញ្ញា ក៏ធ្វើឲ្យ មនុស្សភាគច្រើន មានការច្រណែនផងដែរ​ ដែលវ័យមិនទាន់ចាស់ផង តែនាង មានគ្រប់យ៉ាងទៅហើយ។

តារាសម្តែងស្រី​ ពៅ លីដា
វីឡាដ៏សែនធំ របស់ពៅ លីដា
ឡានទំនើបរបស់ កញ្ញា
កញ្ញា ក៏ឧស្សាហ៍ ដើរលេង ប្រទេសក្រៅផងដែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ