ភ្នំពេញ៖ អ្នកនាង យក់ ថិតរដ្ឋា តារាចម្រៀងថ្មីប្រចាំនៅក្នុងផលិតកម្មថោន បច្ចុប្បន្ននេះកំពុងសម្ងំស្រង់ប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ បន្ទាប់ពីបានឈានជើងដើរចាកចេញ ពីផលិតកម្មរស្មីហង្សមាស ដែលជាទ្រនំចាស់ធ្លាប់ជ្រកកោនអស់រយៈពេលយូរមកហើយ។

ហើយកាលពីម្សិលមិញនេះ តារាចម្រៀងទឹកដមសម្លេងគាប់ចិត្តអ្នកស្តាប់ជាច្រើននាក់អ្នកនាង យក់ ថិតរដ្ឋា បានសរសេររៀបរាប់នៅលើបណ្តាញហ្វេសប៊ុក និងអ៊ីនស្តារក្រាមរបស់ខ្លួនពីរឿងក្នុងចិត្ត ដើម្បីផ្តាំផ្ញើទៅដល់មនុស្សមួយចំនួន ដែលចូលចិត្ត ពេបជ្រាយ មើលងាយ និងមិនឱ្យតម្លៃខ្លួន។

ទន្ទឹមនឹងនេះ តារាចម្រៀង យក់ ថិតរដ្ឋា ក៏បានបន្ថែមថា អ្នកនាងមិនមែនជាមនុស្សស្លូតដែរ ប្រយ័ត្នលែងទុកមុខឲ្យ៕

តើតារាចម្រៀងប្រចាំផលិតកម្មថោនមួយរូបនេះ កំពុងខឹងអ្នកណា បានជាធ្វើឱ្យអ្នកនាង លើកឡើងដូច្នេះ?

ការសរសេររៀបរាប់របស់អ្នកនាង យក់ ថិតរដ្ឋា នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក
រូបភាព៖ តារាចម្រៀងអ្នកនាង យក់ ថិតរដ្ឋា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា