អាណា រ៉ូស លេងខុសមនុស្សហើយ តាមពិត ឃុំ ប៉ុណ្ណាដែត​ ជាបុរសដែលឲ្យតម្លៃស្ត្រីបំផុត

//s9.kh1.co/ec/ec04180ac14f29be6a789fde372f43983179c39c.png
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២៣ ៤ល្ងាច · ៩ ខែមុន

ដោយឃើញ កញ្ញារ៉ូស ប្រើសម្ដីមិនសមរម្យ និង សរសេរដៀលទៅកាន់លោក ឃុំ ប៉ុណ្ណាដែត យ៉ាងដូច្នេះ មានផេកមួយបានចេញមុខបង្ហោះសារ ដោយមានខ្លឹមសារការពារកិត្តិយស តារាជើងចាស់រូបនេះ។

កម្សាន្ត៖ ជាការពិតណាស់ ថ្មីៗនេះ An Na Rose ដែលជាបុគ្គលល្បីក្នុងបណ្ដាញសង្គម ផ្ទុះរឿងរ៉ាវមិនឲ្យស្ងាត់ជាបន្ដបន្ទាប់ កំពុងតែត្រូវមហាជនមិនពេញចិត្តជាខ្លាំង។ មិនតែប៉ុណ្ណោះ រូបនាងថែមទាំងបានជេរប្រមាថ តារាប្រុសជើងចាស់ នៅក្នុងសិល្បៈកប់ៗមាត់ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
An Na Rose
An Na Rose
An Na Rose
An Na Rose

ជាមួយគ្នានេះ ដោយឃើញ កញ្ញារ៉ូស ប្រើសម្ដីមិនសមរម្យ និង សរសេរដៀលទៅកាន់លោក ឃុំ ប៉ុណ្ណាដែត យ៉ាងដូច្នេះ មានផេកមួយបានចេញមុខបង្ហោះសារ ដោយមានខ្លឹមសារការពារកិត្តិយស តារាជើងចាស់រូបនេះថា បុរសដែលអ្នកនាង បានដៀលប្រមាថលោកថាថោកទាបខាងក្រោមនេះ បុរសម្នាក់នោះ គឺជា៖

  លោក ឃុំ ប៉ុណ្ណាដែត និង អ្នកនាង យក់ ថិតរដ្ឋា
  លោក ឃុំ ប៉ុណ្ណាដែត និង អ្នកនាង យក់ ថិតរដ្ឋា

- អតីតតារាចម្រៀងល្បី ដែលស្រឡាញ់សុភាពនារីតែម្នាក់ក្នុងមួយជីវិត តាំងពីផ្តើមនាមដុះពន្លកលើវិថីសិល្ប:

- ជាមនុស្សប្រុសដែលឲ្យតម្លៃស្ត្រីបំផុត

- ស្របពេលតារាប្រុសៗជាច្រើនព្យាយាមលាក់ ថាខ្លួននៅកម្លោះ តារាប្រុសដែលអ្នកនាងដៀលថាថោកម្នាក់នេះ ស្រឡាញ់ភរិយារបស់ខ្លួនលើកតម្កល់ដល់កម្រិតឧត្តម ហើយ ចេញមុខការពារប្រពន្ធខ្លួន ពេលក្រោយសម្រាលនាងទទួលនូវការវាយប្រហារដោយសារបញ្ហាលើសគីឡូ។

  លោក ឃុំ ប៉ុណ្ណាដែត និង អ្នកនាង យក់ ថិតរដ្ឋា
  លោក ឃុំ ប៉ុណ្ណាដែត និង អ្នកនាង យក់ ថិតរដ្ឋា

- ជាតារាប្រុសគំរូដែលគ្មានឈ្មោះអាស្រូវសូម្បីតែម្តងលើវិថីសិល្ប:

- តារាប្រុសដែលអ្នកនាងដៀលថាថោកទាបបានចុះអេតាស៉ីវិល និង រៀបអាពាហ៍ពិពាហ៍ផ្តល់តម្លៃដល់ស្ត្រី ដែលខ្លួនស្រឡាញ់ ហើយរស់ក្នុងនាមជាឳពុកកូនរបស់ភរិយាខ្លួនក្នុងនាម ឳមានខាន់ស្លា ។

  លោក ឃុំ ប៉ុណ្ណាដែត
  លោក ឃុំ ប៉ុណ្ណាដែត

ផ្ទុយទៅវិញ ក្រឡេកមើលមកអ្នកនាងវិញ ពេលខ្លះពាក្យពិតអាចនឹងរែងស្លែង ហើយខ្ញុំអាចជាប់នាមជាបុរសថោក-ទា-បម្នាក់ទៀតក្នុងបេះដូងរ៉ូស តែវិថីជីវិតដែលរ៉ូសជ្រើស អ្នកនាង នឹង គ្មានថ្ងៃ យល់ន័យ ឬ ស្គាល់និយមន័យមនុស្សប្រុសដែលផ្តល់តម្លៃស្ត្រី ដូចអ្វីដែលរ៉ូសបានហៅគាត់ថាបុរសថោ-កទាបម្នាក់នោះឡើយ ៕

ប្រភព៖ Stephen Row : អ្នកវិភាគឯករាជ្យ

យក់ ថិតរដ្ឋាឃុំ ប៉ុណ្ណាដែត
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T