គ្រាន់តែរម្លឹកដល់រឿងអតីតកាល យក់ ថិតរដ្ឋា ស្រក់ទឹកភ្នែកភ្លាម (មានវីដេអូ)

//s9.kh1.co/33/33d704f487becb0a1471835a5b7c52d5978553ad.jpg
តារា & កម្សាន្ដ

 ០១-កក្កដា-២០២៣ ១១ព្រឹក · ១០ ខែមុន

គេឃើញថា មួយរយៈចុងក្រោយនេះ អ្នកនាង យក់ ថិតរដ្ឋា ពិតជាបានជួបរឿងជាច្រើន ប៉ុន្តែនាងនៅតែរឹងមាំ។

ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលតារាចម្រៀងស្រីសម្លេងផ្អែមពីរោះ អ្នកនាង យក់ ថិតរដ្ឋា បានចូលប្រឡូកនៅក្នុងវិស័យសិល្បៈ។ ពិតណាស់ ទោះបីតារារូបនេះធ្លាប់ ផ្អាក់ការងារជាតារាចម្រៀងច្រើនឆ្នាំ ប៉ុន្តែពេលនាងត្រឡប់មកវិញ កាន់តែទទួលបានប្រជាប្រិយភាពលើសដើមតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយវិញទៀត ក្រៅពីជាតារាចម្រៀង គេក៏ដឹងថាអ្នកនាង យក់ ថិតរដ្ឋា ក៏ជាអ្នកជំនួញមួយរូបផងដែរ។ លើសពីនេះទៅទៀត បច្ចុប្បន្នតារារូបនេះទើបតែបើកហាងពេជ្រមួយ ដែលមុខជំនួញមួយនេះក៏កំពុងជោគជ័យថែមទៀតផង។ ហើយគេអាចនិយាយបានថា តារាចម្រៀងរូបនេះ ជោគជ័យទាំងការងារសិល្បៈ និងមុខជំនួញផ្ទាល់ខ្លួន។ 

តួយ៉ាង មុននឹងមានស្នាមញញឹមដូចរាល់ថ្ងៃនេះ អ្នកនាង យក់ ថិតរដ្ឋា ធ្លាប់បានជួបរឿងរ៉ាវប្ដឹងផ្ដល់ ប៉ុន្តែក៏អាចដោះស្រាយបានវិញ។ ហើយក្រោយមកទៀត នាងក៏ជួបរឿងមួយទៀត ខណៈមានគេចោទប្រកាន់ថា នាងរកស៉ីបោកប្រាស់មិនទៀងត្រង់ជាដើម។ មួយវិញទៀត ថ្មីៗនេះតារារូបនេះបានចូលទៅសម្ភាន៍ក្នុងកម្មវិធី អ្នកជិតខាង គ្រាន់តែរម្លឹកដល់រឿងអតីតកាលទាំងនេះនាងស្រក់ទឹកភ្នែកភ្លាមតែម្ដង។ ប៉ុន្តែពេលនេះតារារូបនេះ ក៏រឹងមាំជាងមុន ខណៈមានស្វាមីល្អ និងកូនៗជាទីស្រលាញ់នៅក្បែរ ចាំជួយលើកទឹកចិត្ត៕ 

សូមទស្សនារូបភាព និងវីដេងូខាងក្រោម៖ 

អ្នកនាង យក់ ថិតរដ្ឋា 
អ្នកនាង យក់ ថិតរដ្ឋា 
អ្នកនាង យក់ ថិតរដ្ឋា 
អ្នកនាង យក់ ថិតរដ្ឋា 
អ្នកនាង យក់ ថិតរដ្ឋា 
អ្នកនាង យក់ ថិតរដ្ឋា 
អ្នកនាង យក់ ថិតរដ្ឋា 
អ្នកនាង យក់ ថិតរដ្ឋា 
អ្នកនាង យក់ ថិតរដ្ឋា 
អ្នកនាង យក់ ថិតរដ្ឋា 
អ្នកនាង យក់ ថិតរដ្ឋា 
អ្នកនាង យក់ ថិតរដ្ឋា 
យក់ ថិតរដ្ឋា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T