ភ្នំពេញ៖ តារាស្រីចំណូលថ្មីរបស់ផលិតកម្ម «ហង្សមាស» សុខ ស្រីនាង បានទាញប្រជាប្រិយភាពជាថ្មីឡើងវិញ តាមរយៈបទចម្រៀងពិរោះៗជាច្រើនក្នុងទ្រនំថ្មីមួយនេះ។

បន្ទាប់ចាកចេញពី សាន់ដេ តារាស្រីដែលល្បីស្អាតពីធម្មជាតិ រូបនេះ ហាក់មានទីផ្សារក្នុងវិស័យសិល្បៈមិនធម្មតាឡើយ។

អ្វីដែលសំខាន់ទើបតែចូល ផលិតកម្មថ្មីនេះ មិនបានប៉ុន្មានផង ស្រីនាង មានបទថ្មីៗចេញជាបន្តបន្ទាប់ ពិសេសជាបទឆ្លើយឆ្លងជាមួយតារាប្រុស ដែលស្រស់សង្ហាប្រចាំផលិតកម្មទៀតផង។

ក្នុងនោះមានដូចជា លោក ហ្សូណូ និងលោក នៅ ស៊ីនឿន ហើយថ្មីចុងក្រោយនេះអាចជាវត្តមានកំពូលតារាចម្រៀង លោកព្រាប សុវត្ថិ ក៏ថាបាន នេះយោងតាម រូបភាពដែលតារាស្រីមុខស្រស់ សុខ ស្រីនាង បានបង្ហោះក្នុងបណ្ដាញសង្គម។

យ៉ាងណាមិញ យើងនៅមិនទាន់ដឹងច្បាស់ថា អ្នកទាំងពីរត្រៀមច្រៀងចម្រៀងរួមគ្នា ឬជាការសម្ដែងខ្សែភាពយន្តនោះទេ៕

ដូចនេះ យើងចាំតាមដានទាំងអស់គ្នា ថាតារាស្រីប្រុសមួយគូនេះសម្ដែងសមគ្នាកម្រិតណា? 

រូបភាព សុខ ស្រីនាង និងហ្សូណូ សម្ដែងក្នុងបទចម្រៀង
បទចម្រៀងដែល សុខ ស្រីនាង ច្រៀងរួមគ្នា និង នៅ ស៊ីនឿន
រូបភាពដែល សុខ ស្រីនាង ជាមួយលោក ព្រាប សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ស្រីនាង