កាណាដា៖ តារាសម្តែងស្រី ល្បីល្បាញអ្នកនាង សារ៉ាយ សក្ខណា បានសាងជីវិតដ៏មានសុភមង្គលយ៉ាងខ្លាំង​ ជាមួយនឹងក្រុមគ្រួសារ។

ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ តារាស្រី សារ៉ាយ សក្ខណា ហាក់រស់នៅឃ្លាតឆ្ងាយពីស្វាមីរបស់ខ្លួនបន្តិច ព្រោះតែជាប់រវល់ ជាមួយនឹងការងាររកស៊ី ដោយត្រូវឡើងចុះទៅមកៗ នៅអាមេរិក និងស្រុកខ្មែរជារឿយៗ។

ទោះបីជាយ៉ាងនេះក្តី ក៏គេនៅតែឃើញគ្រួសាររបស់អ្នកនាង គឺមានភាពផ្អែមល្ហែមជាមួយគ្នាជានិច្ច ដោយម្សិលមិញនេះ តារាសម្តែងអ្នកនាង សារ៉ាយ សក្ខណា បានធ្វើដំណើរទៅដើរលេងកម្សាន្ត លើទឹកដីប្រទេសកាណាដា ជាមួយស្វាមី និងកូនស្រីជាទីស្រលាញ់របស់ខ្លួនយ៉ាងសប្បាយរីករាយ។

ថ្វីត្បិតតែ មិនមានពេលវេលារស់នៅ ជាមួយគ្នាបានគ្រប់គ្រាន់ក៏ដោយ ប៉ុន្តែអ្នកគាំទ្រនៅតែសរសើរ ថាគ្រួសាររបស់អ្នកនាង សារ៉ាយ សក្ខណា ពិតជាមានសុភមង្គលជាមួយគ្នាណាស់ ទោះបីជាស្វាមីនាង មានវ័យចំណាស់ជាងខ្លួនច្រើនឆ្នាំយ៉ាងណាក៏ដោយ៕

ទស្សនាកម្រងរូបភាពក្នុងដំណើរកម្សាន្ត របស់គ្រួសារកក់ក្តៅអ្នកនាង សារ៉ាយ សក្ខណា ដូចខាងក្រោមនេះជាមួយគ្នា៖

ដំណើរកម្សាន្តរីករាយ នៅកាណាដារបស់អ្នកនាង សារ៉ាយ​ សក្ខណា ស្វាមី ព្រមទាំងកូនស្រីជាទីស្រលាញ់
ស្វាមី និងកូនស្រីរបស់អ្នកនាង សារ៉ាយ​ សក្ខណា
រូបភាពផ្អែមល្ហែមរបស់អ្នកនាង សារ៉ាយ​ សក្ខណា និងស្វាមី
ដំណើរកម្សាន្តរបស់អ្នកនាង សារ៉ាយ​ សក្ខណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា