(ភ្នំពេញ)៖ ពិធីការិនីសំបូរវោហារស័ព្ទមិនចេះរីងស្ងួត ត្រូវបានគេដាក់រហ័សនាមថា ជាពិធីការនីសាច់ចាំ នៅតែមានភាពស្រស់ស្អាតវ័យក្មេង សាច់ផូរផង់ដដែល អ្នកនាង គង់ សុជាតិ ថ្មីៗនេះ បានដឹកដៃក្រុមគ្រួសារមានលោក ជា វិបុល ជាស្វាមី និងកូនស្រីច្បងម្នាក់ផងនោះ ធ្វើដំណើរកម្សាន្តនៅប្រទេសថៃ ជាលក្ខណៈឯកជន។ តាមរយៈរូបថត៤សន្លឹក នាងបានបង្ហោះមក ដើម្បីឲ្យប្រិយមិត្តអ្នកគាំទ្រដឹងថា នាងកំពុងតែមានដំណើរកម្សាន្ត នៅប្រទេសថៃជាមួយកូនស្រី និងស្វាមី ដើម្បីបង្កើនភាពស្និទ្ធស្នាល រវាងគ្នានឹងគ្នា និងកាន់តែធ្វើឲ្យចំណងអាពាហ៍ពិពាហ៍ កាន់តែស្អិតរមួតថែមមួយកម្រិត។

ពិធីការិនីសម្រស់អមតៈ អ្នកនាង គង់ សុជាតិ ត្រូវបានគេដឹងថា ពីមួយថ្ងៃទៅមួយថ្ងៃ មានការងារមមាញឹកខ្លាំងណាស់ ទាំងការគ្រប់គ្រងមុខជំនួញ ទាំងការងារសិល្បៈ និងការគ្រប់គ្រង មើលថែទាំកូននៅក្នុងគ្រួសារ។ ប៉ុន្តែទោះបីជាអ្នកនាង មានការមមាញឹករហូតដល់ស្ទើរតែគ្មាន ពេលឈប់សម្រាកយ៉ាងណាក៏ដោយ នាងនៅតែឆ្លៀតពេល នាំគ្រួសារទៅប្រទេសថៃ ដើម្បីលំហែអារម្មណ៍ បំបាត់ការនឿយហត់ពីការងារសិល្បៈ។ ចំនែកឯការងារសិល្បៈនៅក្នុងប្រទេសកម្ពុជាវិញ ត្រូវបានគេគិតថា អ្នកនាងអាចនឹងផ្ទេរទៅឲ្យអ្នកផ្សេងកាន់កាប់ជំនួស ឬអាចបំពេញកិច្ចការងារដោយខ្លួនឯង នៅពេលត្រឡប់មកពីដើរកម្សាន្តប្រទេសថៃវិញ។

ទោះជាមានការរវល់នឹងការងារ យ៉ាងណា ជីវិតស្នេហារបស់ប្ដីប្រពន្ធមួយគូនេះ នៅតែមានភាពផ្អែមល្ហែម គេឃើញមានជាការថតរូបភាពស្និទ្ធស្នាល ជាមួយគ្នាជាច្រើន

ដែលរហូតមកដល់ពេលនេះ អ្នកទាំង២ បានទទួលនូវចំណងដៃ កូនស្រីដ៏ស្រស់ស្អាតមួយ ហើយកូនស្រីរបស់អ្នកនាង គង់ សុជាតិ ក៏ជាអ្នកតំណាងឲ្យផលិតផលទឹកដោះគោ Nutrilatt ផងដែរ៕

គង់ សុជាតិ ឆ្លៀតពេលដ៏មមាញឹក ​នាំ​ស្វាមី និងកូនស្រីច្បង ទៅលេងប្រទេសថៃ
លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ
អ្នកនាង គង់ សុជាតិ ថ្មីៗនេះ បានដឹកដៃក្រុមគ្រួសារមានលោក ជា វិបុល ជាស្វាមី និងកូនស្រីច្បងម្នាក់ផងនោះ ធ្វើដំណើរកម្សាន្តនៅប្រទេសថៃ ជាលក្ខណៈឯកជន
អ្នកនាង គង់ សុជាតិ
អ្នកនាង គង់​សុជាតិ និងកូនស្រី

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ