(ភ្នំពេញ)៖ ទស្សនិកជន ប្រហែលជាមិនបានចាប់អារម្មណ៍ទេថា តារាសម្ដែង និងជាតារាបង្ហាញម៉ូដរបស់ខ្មែរម្នាក់ មានពណ៌សម្បុរទឹកឃ្មុំ ដូចតារាបរទេស គឺនាង ប្រាសាទ ដាវីន ដែលនាងបានផ្អាក ពីអាជីពសិល្បៈជាយូរមកហើយ បន្ទាប់ពីរងការគំរាមកំហែងផ្ដាច់ជីវិត ពីជនអនាមិក កាលពីជិត១០ឆ្នាំមុន ប៉ុន្តែទើបតែនៅក្នុងឆ្នាំ ២០១៦ នាងបានត្រឡប់មកវិញ ជាមួយនឹងការបង្ហាញស្ទីលថត ដ៏សិចស៊ីដដែល ធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើល នឹងវត្តមានរបស់នាង។

យោងតាម Page Facebook «Movie Star Research» ដែលមានអតីតតារាចម្រៀង អ្នកនាង ស៊ិន ឧត្តមផល្លា ជាម្ចាស់ បានបង្ហើបថា «ប្រាសាទ ដាវីន ជាតារាសម្តែង និងជាតារាម៉ូដដ៏ល្បីល្បាញ តាំងពីទសវត្សឆ្នាំ២០០០, ប្រាសាទ ដាវីន បានចូលប្រឡូកក្នុងវិថីសិល្បៈ តាមរយៈការប្រឡង Freshe girl ក្នុងឆ្នាំ២០០៥ ជំនាន់ទី៤ ដោយពេលនោះ នាងមានវ័យ១៧ឆ្នាំ នាងបានទទួលចំណាត់ថ្នាក់លេខ៣ ជាមួយរូបរាងខ្ពស់ស្រឡះ ១,៧៥ម។ ប្រាសាទ ដាវីន ជាតារាមួយដួង ដែលមានមុខមាត់រូបរាង និងពណ៌សម្បុរទឹកឃ្មុំ ដូចតារាបទេស នៅក្នុងទសវត្សឆ្នាំ២០០០ ពិភពសិល្បៈខ្មែរពិតជាមានភាពភ្ញាក់ផ្អើល បន្ទាប់ពីមានវត្តមានតារារូបនេះ ដែលមានរូបឆោមខុសពីតារាខ្មែរដទៃទៀត ដែលបានជំរុញឲ្យតារារូបនេះ មានភាពល្បីល្បាញយ៉ាងឆាប់រហ័សនាសម័យនោះ។ តារារូបនេះពិតជាមានទេពកោសល្យ ពីធម្មជាតិយ៉ាងពិតប្រាកដ តាមរយៈការថតរូប ការដើរម៉ូត និងការសម្ដែង»។

ប្រភពដដែលបានបន្ថែមថា «នៅក្នុងឆ្នាំ២០០៨ ជាឆ្នាំដែលតារារូបនេះ (ប្រាសាទ ដាវីន) មានភាពល្បីល្បាញយ៉ាងខ្លាំង ហើយក៏ជាឆ្នាំដែលតារារូបនេះ មានឱកាសបានទៅសម្ដែងនៅប្រទេសបារាំង ការចាកចេញទៅនេះ ទើបតែបានមួយសប្តាហ៍ ស្រាប់តែមានជនអនាមិក បានយកគ្រាប់បែកភ្ជាប់ជាមួយនឹងសំបុត្រមួយច្បាប់ បោះចូលទៅក្នុងផ្ទះរបស់នាង និងមានគំរាមកំហែង ប៉ុនប៉ងដល់អាយុជីវិតនាង និងក្រុមគ្រួសារ ដោយភាពភ័យខ្លាច តារារូបនេះបានភៀសខ្លួនទៅរស់នៅប្រទេសអូស្រ្តាលី , តារារូបនេះក៏ដកខ្លួនចេញ ពីវិថីសិល្បៈអស់មួយរយៈធំ បើសិនជាតារារូបនេះ មិនមានការគំរាមកំហែង នៅតែបន្តការសម្ដែង និងដើរម៉ូដរហូតមកដល់ពេលនេះ តារារូបនេះប្រាកដជាទទួលបាន នូវភាពជោគជ័យយ៉ាងខ្លាំងក្លា លើសតារាណាៗទាំងអស់ នាទសវត្សថ្មីនេះ»។

ម្ចាស់ Page Facebook «Movie Star Research» ដដែលបានបន្ដទៀតថា «នៅក្នុងឆ្នាំ២០១៦គេឃើញវត្តមាន តារារូបនេះវិលត្រឡប់មកកាន់វិថីសិល្បៈវិញ តាមរយៈការថតស្ប៉ត និងការសម្ដែង សារជាថ្មី»។

សិចស៊ីអស់ទាស់! ប្រាសាទ ដាវីន វិលមក​វិញហើយ ក្រោយ​ផ្អាក​ពី​សិល្បៈ​​អស់ពេល​​ជិត​ ១០ឆ្នាំ
សិចស៊ីអស់ទាស់! ប្រាសាទ ដាវីន វិលមក​វិញហើយ ក្រោយ​ផ្អាក​ពី​សិល្បៈ​​អស់ពេល​​ជិត​ ១០ឆ្នាំ
សិចស៊ីអស់ទាស់! ប្រាសាទ ដាវីន វិលមក​វិញហើយ ក្រោយ​ផ្អាក​ពី​សិល្បៈ​​អស់ពេល​​ជិត​ ១០ឆ្នាំ
ប្រាសាទ ដាវីន វិលវិញហើយ
ប្រាសាទ ដាវីន វិលវិញហើយ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប្រាសាទ ដាវីន