ស្ងាត់ៗ ប្រាសាទ ដាវីន ចេញទៅប្រកួតនៅឌូបៃ ក្នុងនាមជាបវរកញ្ញា Universal Woman Cambodia

//s9.kh1.co/cc/cc2a89753dc914d2243d4e93990ba4173f8c34f8.jpeg
តារា & កម្សាន្ដ

 ២៧-មករា-២០២៣ ១២ល្ងាច · មួយឆ្នាំមុន

អ្ន្នកនាង ប្រាសាទ ដាវីន កំពុងធ្វើឲ្យហ្វេនរំភើប ខណៈចេញទៅប្រកួតលើឆាក Universal Woman។

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៣ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងរំភើប ដែលសិល្បការិនីខ្មែរ អ្នកនាង ប្រាសាទ ដាវីន ចេញដំណើរចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសឌូបៃ ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី Universal Woman។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ បន្ទាប់ពីមហាជន និងអ្នកគាំទ្រ បានដឹងដំណឹងនេះ ម្នាក់ៗបានជូនពរនាងទទួលបានលទ្ធផលល្អ ពេលត្រឡប់មកវិញផងដែរ។ មិនតែប៉ុណ្ណោះ អ្នកនាង ប្រាសាទ ដាវីន ជាស្ត្រីដំបូងគេបង្អស់ ដែលតំណាងឲ្យកម្ពុជាប្រកួតក្នុងកម្មវិធី Universal Woman ដែលមានបេក្ខភាពប្រកួត ៥០ប្រទេស។ 

គួរបញ្ជាក់ផងដែរថា អ្នកនាង ប្រាសាទ ដាវីន ជាអតីតFreshie Girl ឆ្នាំ២០០៥ ដែលទទួលបានចំណាត់ថ្នាក់លេង៣ ជំនាន់ទី៤។ហើយសព្វថ្ងៃនាងជាតារាសម្ដែង និងតារាបង្ហាញម៉ូតមានបទពិសោធយូរឆ្នាំលើវិថីសិល្បៈ។ លើសពីនេះទៅទៀត តារារូបនេះ ក៏ជាសិល្បាការិនីដែលមានប្រជាប្រិយភាព មានហ្វេនគាំទ្រច្រើនផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

អ្នកនាង ប្រាសាទ ដាវីន
អ្នកនាង ប្រាសាទ ដាវីន
អ្នកនាង ប្រាសាទ ដាវីន
អ្នកនាង ប្រាសាទ ដាវីន
អ្នកនាង ប្រាសាទ ដាវីន
អ្នកនាង ប្រាសាទ ដាវីន
អ្នកនាង ប្រាសាទ ដាវីន
អ្នកនាង ប្រាសាទ ដាវីន
អ្នកនាង ប្រាសាទ ដាវីន
អ្នកនាង ប្រាសាទ ដាវីន
អ្នកនាង ប្រាសាទ ដាវីន ជាមួយស្វាមី និងកូនស្រី
អ្នកនាង ប្រាសាទ ដាវីន ជាមួយស្វាមី និងកូនស្រី
រូបភាព អ្នកនាង ប្រាសាទ ដាវីន ចេញទៅប្រកួត
រូបភាព អ្នកនាង ប្រាសាទ ដាវីន ចេញទៅប្រកួត
ប្រាសាទ ដាវីន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T