គួរឲ្យអាណិត! ក្រោយគ្រោះថ្នាក់ចរាចរណ៍ ប្អូនស្រី ប្រាសាទ ដាវីន សន្លប់៣យប់ ៣ថ្ងៃហើយ

//s9.kh1.co/72/7288edde0fbef6e15b59745eabb3e1a86739ee24.jpg
តារា & កម្សាន្ដ

 ១៥-វិច្ឆិកា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

គួរឲ្យអាណិតណាស់! ក្រោយគ្រោះថ្នាក់ចរាចរណ៍ ប្អូនស្រីតារាមូដែលល្បីឈ្មោះ ប្រាសាទ ដាវីន សន្លប់ មិនដឹងខ្លួន៣យប់៣ថ្ងៃហើយ

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១២ កន្លងទៅនេះ មហាជនពិតជា សម្តែងអារម្មណ៍តក់ស្លុតជាខ្លាំង ក្រោយទទួលដំណឹង ប្អូនស្រីបង្កើត តារាមូដែលនិងបង្ហាញម៉ូតល្បីឈ្មោះ ប្រាសាទ ដាវីន ដោយរូបនាង ត្រូវគេស្គាល់ជា បវរកញ្ញាជ័យលាភីកំពូលទាំង១០ របស់Miss Universe 2020។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ គ្រាន់តែឃើញ សភាពម៉ូតូដែលរូបនាង បានជិះត្រលប់ពីធ្វើការជួបគ្រោះថ្នាក់នោះ ក៏មហាជនឃើញហើយសម្តែង ការព្រួយបារម្ភជាខ្លាំង ចំពោះស្ថានភាពរូបនាង ដោយក្នុងនោះ គេឃើញមាន បងប្អូនខ្មែរជាច្រើន ជូនពរឲ្យរូបនាងឆាប់ជា សះស្បើយ និងឆ្លងផុតគ្រោះថ្នាក់មួយនេះ ដោយសុវត្ថិភាព។

យ៉ាងណាមិញ បើតាមបញ្ជាក់ពីម្តាយរូបនាងផ្ទាល់នោះ បានបង្ហើបថា អាការៈរបស់តារាមូដែល ដាវិ ខណៈពេល កំពុងតែសន្លប់ ហើយបន្តសម្រាកនៅបន្ទប់ ICU នៅឡើយ ដែលរាប់មកដល់ពេលនេះ រូបនាងសន្លប់អស់រយៈពេល ៣យប់៣ថ្ងៃហើយ។

គួរបញ្ជាក់ផងដែរថា លោក ណាថាន់ ស៊ីថូ បានបញ្ជាក់ថា នៅថ្ងៃកើតហេតុយ៉ាងដូច្នេះថា ៖

ល្ងាចថ្ងៃទី១២ ខែវិច្ឆិកា មានគ្រោះថ្នាក់តាមដងផ្លូវOCIC ដោយរថយន្តឈ្នួលបានបុកពីក្រោយពេញទំហឹងលើប្អូនស្រីម្នាក់នេះ បន្ទាប់ពីគាត់ធ្វើដំណើរចេញពីធ្វើការ។ រថយន្តសង្រ្គោះបន្ទាន់២គ្រឿងបានមកដឹក។ ទីបំផុតបានទៅលើរថយន្តមួយគ្រឿងដឹកទៅពេទ្យរដ្ឋមួយ។ដោយសារចំណាយពេលស៊ើបដំណឹងគ្រួសារ គេត្រូវទុកគាត់ចោលជាង៤ម៉ោងទើបយកទៅស្កេន។ ឥឡូវក្រុមគ្រួសារបានផ្លាស់ប្តូរទៅពេទ្យឯកជនមួយ។ រសៀលថ្ងៃទី១៣នេះ ពេទ្យប្រាប់ថាកំណកឈាមរាយប៉ាយក្នុងខួរក្បាល បានបង្កផលវិបាកដល់ការវះកាត់។ កំរិតខួរក្បាលប្រក្រតីគឺ១៥/១៥ ប៉ុន្តែប្អូនស្រីកំពុងមានស្ថិតិ១០/១៥។សូមជូនពរប្អូនស្រីឆាប់ជាសះស្បើយ៕

ណាថាន់ ស៊ីថូ

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី ដាវិ
តារាស្រី ដាវិ
តារាស្រី ដាវិ
តារាស្រី ដាវិ
តារាស្រី ដាវិ
តារាស្រី ដាវិ
រូបភាព
រូបភាព
រូបភាព
រូបភាព
ប្រាសាទ ដាវីន
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T