កម្សាន្ត៖ ជាការពិតរូបសម្រស់ តែងតែមានការផ្លាស់ប្តូរ ទៅតាមអាយុរបស់មនុស្សយើងម្នាក់ៗជានិច្ច។ កាលណាមានអាយុកាន់តែច្រើន ស្បែកក៏កាន់តែចាស់ជ្រីវជ្រួញ និងថែមទាំងមានសភាពយារធ្លាក់ មិនតឹងណែន ដូចកាលនៅក្មេងទៀតនោះឡើយ។

ប៉ុន្តែអ្នកខ្លះទៀត ក៏មានការថែរក្សាសុខភាពរបស់រាងកាយ និងសម្រស់ខ្លួនបានយ៉ាងល្អនឹកស្មានមិនដល់ រហូតធ្វើឱ្យពួកគេនៅតែមានភាពស្រស់ស្អាត ហើយមុខក៏នៅតែមានភាពក្មេងជាងវ័យ និងធ្វើឱ្យមនុស្សនៅជុំវិញខ្លួនតែងតែងហៅពួកគេលេងថា «កូនក្មេង»។

ជាក់ស្តែងតារាស្រីនៅអាស៊ីល្បីៗប៉ុន្មានដួងនេះ ទោះបីជាឈានចូលអាយុខ្ទង់៣០ ឡើងទៅហើយក៏ដោយ ក៏មានវ័យក្មេងជាងអាយុ។

តោះចង់ដឹងថាតារាស្រីល្បីៗរូបណាខ្លះ ដែលអាយុច្រើនហើយ តែនៅតែមានសម្រស់វ័យក្មេងជានិច្ចនោះ យើងមកតាមដានទាំងអងស់គ្នា៖

១) តារាចម្រៀងកញ្ញា សុគន្ធ និសា៖ បច្ចុប្បន្នមានអាយុ ៣៥ ឆ្នាំហើយ ប៉ុន្តែកញ្ញាក៏កំពុងទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងពីមិត្តយុវវ័យ ព្រោះតែទឹកដមសម្លេង និងសម្រស់ដ៏ស្រស់ស្អាតរបស់ខ្លួន។ ហើយជារឿយអ្នកគាំទ្រតែងសរសើរថាកញ្ញា សុគន្ធ និសា ថ្វីត្បិតអាយុជាង៣០ទៅហើយក្តី តែពិតជាស្រស់ស្អាត និងក្មេងជាងវ័យណាស់។ 

២) តារាសម្តែងអ្នកនាង សុខ សោម៉ាវត្តី៖ ទោះបីជាមានអាយុឈានចូល៣០ឆ្នាំហើយយ៉ាងណាក្តី ក៏តារាស្រីរូបនេះនៅតែស្អាត និងមានភាពក្រមិចក្រមើមណាស់ ធ្វើឱ្យអ្នកគាំទ្រពិតជាស្រលាញ់ និងចូលចិត្តនាងយ៉ាងខ្លាំង។

៣) តារាសម្តែងស្រីរបស់កូរ៉េខាងត្បូង កញ្ញា Soong Hye Kyo ឬហាន់ ជីអ៊ុន៖ មានអាយុ ៣៥ឆ្នាំហើយ ប៉ុន្តែនាងក៏នៅតែមានមុខក្មេងជាងវ័យ ធ្វើឱ្យទស្សនិកជនមិនសរសើរមិនបានពីសម្រស់ស្រស់ស្អាតរបស់តារាស្រីរូបនេះ។

៤) តារាសម្តែងស្រីថៃនាង Pei Panward៖ អាយុ ៣៧ ឆ្នាំ ប៉ុន្តែនាងហាក់ដូចជាមិនចាស់ទៅតាមអាយុសោះ គឺនៅតែរក្សាវ័យដូចជាក្មេងស្រីម្នាក់ដូច្នោះដែរ។

៥) តារាសម្តែងស្រីថៃនាង Chris Howang៖ នៅក្នុងវ័យ៣៧ឆ្នាំ នាងក៏នៅតែមានភាពក្មេងជាងវ័យ បើមិនប្រាប់ទេប្រាកដជាគ្មាននរណាអាចទាយដឹងពីអាយុនាងបានឡើយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី