ភ្នំពេញ៖ កំពូលតារាចម្រៀងដ៏ល្បី នៅក្នុងផលិតកម្ម ហង្សមាស លោក ឆន សុវណ្ណរាជ តែងតែត្រូវបានគេដឹងថា រូបលោក ជាតារាម្នាក់ ដែលមានចរិតរួសរាយរាក់ទាក់ និងស្រលាញ់ហ្វេនក្លឹបរបស់លោកជាខ្លាំង ដែលពេលខ្លះ លោកតែងបង្កើតកម្មវិធីសប្បាយៗ ជាមួយនឹងពួកគេ ជារឿយៗ។

ប៉ុន្តែប្រិយមិត្តដឹងទេថា លោក ឆន សុវណ្ណរាជ បានធ្វើឲ្យហ្វេនៗជាច្រើននាក់ ស្រលាញ់ លោកយ៉ាងខ្លាំង រហូតបានបង្កើតជាគ្រួសារមួយឈ្មោះថា «Reach Family» ទៀតផង ដែលរហូតមកទល់ពេលនេះ គឺបង្កើតបាន រយៈពេល៧ឆ្នាំមកហើយ។

នៅក្នុងទំព័រហ្វេសប៊ុកហ្វេនក្លឹបមួយ របស់តារាប្រុសរូបនេះ បានបង្ហោះនូវរូបភាព និងវីដេអូ នៅក្នុងថ្ងៃគម្រប់ខួប ៧ឆ្នាំ នៃការបង្កើតក្រុមគ្រួសារ«Reach Family»។ ជាពិសេស នៅក្នុងពិធីនោះដែរ អ្នកគាំទ្រ ក៏បានរៀបចំ ជាកាដូ និងនំខេក សម្រាប់លោកផងដែរ ដែលធ្វើឲ្យកម្មវិធីកាន់តែអធិកអធមខ្លាំង។

អ្វីដែលចាប់អារម្មណ៍ជាងនេះ គឺឃើញលោក ឆន សុវណ្ណរាជ បានជូនពរ ទៅកាន់អ្នកគាំទ្រ ជាមួយនឹងពាក្យកំប្លែងៗ ដែលភាគច្រើន ប្រិយមិត្ត កម្រនឹងបានឮ លោកនិយាយបែបនេះណាស់។

អ្នកណាថា លោក ឆន សុវណ្ណរាជ ជាមនុស្សស្ងៀមស្ងាត់ មិនចេះនិយាយស្តីនោះ តែនៅពេល លោកបានជួបហ្វេនៗ របស់លោក ទើបដឹងថា លោក ជាតារារួសរាយ និងចេះនិយាយលេង បង្កបរិយាកាសឲ្យកាន់តែសប្បាយ៕

លោក ឆន សុវណ្ណរាជ នៅក្នុងថ្ងៃគម្របខួប៧ឆ្នាំ នៃការបង្កើតគ្រួសារ «Reach Family»
លោក ឆន សុវណ្ណរាជ នៅក្នុងថ្ងៃគម្របខួប៧ឆ្នាំ នៃការបង្កើតគ្រួសារ «Reach Family»
ហ្វេនក្លឹបរបស់លោក ឆន សុវណ្ណរាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ