សៀមរាប៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងស្រីវ័យក្មេង និងកំពុងទទួលបាននូវការគាំទ្រពីសំណាក់មិត្តយុវវ័យ កញ្ញា វីរៈ និច បានធ្វើដំណើរកម្សាន្តទៅលេងប្រាសាទអង្គរវត្ត ក្នុងទឹកដីខេត្តសៀមរាប។

ស្របពេលជាមួយគ្នានេះផងដែរ កញ្ញា វីរៈ និច ក៏បានប្រាប់ឱ្យដឹងនៅក្នុងអ៊ីនស្តារក្រាមរបស់នាងថា នាងត្រូវបានគេទារសំបុត្រពេលចូលទស្សនាប្រាសាទអង្គរវត្ត ព្រោះតែច្រឡំស្មានថាជាជនជាតិគេ។

កញ្ញា វីរៈ និច បានបង្ហោះរូបភាពជាច្រើនសន្លឹក ព្រមទាំងរៀបរាប់នៅលើអ៊ីនស្តារក្រាមរបស់ខ្លួនថា៖ «ដើរចូលអង្គរ គេទារសំបុត្រ គេស្មានជនជាតិគេ»

ជាក់ស្តែងនៅក្នុងដំណើរកម្សាន្តរបស់កញ្ញា និច នៅសៀមរាបអង្គរនេះគឺកញ្ញាបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ស្រដៀងទៅនឹងជនជាតិចិនបន្តិច និងកូរ៉េបន្តិច ទើបធ្វើឱ្យអ្នកមើលការខុសត្រូវនៅតំបន់អង្គរ មានការយល់ច្រឡំដូច្នេះ។

គួរឱ្យដឹងផងដែរថា កញ្ញា វីរៈ និច គឺជាតារាចម្រៀងស្រីវ័យក្មេងមួយដួង ប្រចាំនៅក្នុងផលិតកម្មសាន់ដេ និងមានការគាំទ្រគួរឱ្យសម្គាល់។ ហើយនេះក៏មិនមែនជាលើកទីមួយដែរ សម្រាប់កញ្ញា និច នៅក្នុងការធ្វើដំណើរកម្សាន្តនៅប្រាសាទអង្គរវត្ត៕

ទស្សនារូបភាពដូចខាងក្រោមនេះ៖

កញ្ញា វីរៈ និច បានធ្វើដំណើរកម្សាន្តទៅលេងប្រាសាទអង្គរវត្ត ក្នុងទឹកដីខេត្តសៀមរាប
កញ្ញា វីរៈ និច ត្រូវគេច្រឡំស្មានថា ជាជនជាតិគេ
នាងត្រូវបានគេទារសំបុត្រពេលចូលទស្សនាប្រាសាទអង្គរវត្ត ព្រោះតែច្រឡំស្មានថាជាជនជាតិគេ
កញ្ញា វីរៈ និច ក្នុងដំណើរកម្សាន្តនៅខេត្តសៀមរាប
កញ្ញា វីរៈ និច
កញ្ញា វីរៈ និច
កញ្ញា វីរៈ និច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង