ភ្នំពេញ៖ តារាសម្តែងវ័យក្មេង និងមានរូបសម្រស់ដ៏ស្រស់ស្អាត កញ្ញាបេនីយ៉ាំង បានដកខ្លួនចេញពីវិថីសិល្បៈ ព្រោះតែមមាញឹកជាមួយនឹងការរកស៊ីផ្ទាល់ខ្លួនដែលស្ទើរតែរកពេលវេលាឈប់សម្រាកមិនបាន។

ជាក់ស្តែងកាលពីម្សិលមិញនេះ នៅលើគណនីហ្វេសប៊ុកររបស់កញ្ញា បេនីយ៉ាំង ក៏បានបង្ហាញប្រាប់ថា នាងបានចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយកន្លែងព្រោះតែមានកើត អាការៈ ខ្យល់ចាប់។ 

ក្នុងនោះ អ្នកគាំទ្រ ក៏បានសម្តែងការបារម្ភទៅនាង ព្រោះថា​ នេះមិនមែនលើកទីមួយនោះទេ ដែលនាងមានបញ្ហាបែបនេះ ជារឿយៗ នាងតែងវិលមុខ និង ឧស្សាហ៍ចូលមន្ទីរពេទ្យ​ជាញឹកញាប់។ ជាពិសេស ពួកគេ ក៏សំណូមពរឲ្យនាង គិតពីសុខភាពជាចំបង ជាងការខំប្រឹងរកស៊ី។

គួរឱ្យដឹងផងដែរថា កញ្ញា បេនីយ៉ាំង មានអាយុមិនដល់៣០ឆ្នាំផង ប៉ុន្តែមានទាំងមុខជំនួញជារបស់ខ្លួនឯង មានរូបសម្បត្តិស្រស់ស្អាត និងមានទ្រព្យសម្បត្តិច្រើន ទៀតផង៕

កញ្ញា បេនីយ៉ាំង ចូលសម្រាកព្យាបាលនៅក្នុងបន្ទីរពេទ្យមួយកន្លែង
កញ្ញា បេនីយ៉ាំង
កញ្ញា បេនីយ៉ាំង
កញ្ញា បេនីយ៉ាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង