ភ្នំពេញ៖ តារាចម្រៀងប្រុសស្រីវ័យក្មេង២ដួង ប្រចាំផលិតកម្ម រស្មីហង្សមាស គឺកញ្ញា រ៉េត ស៊ូហ្សាណា និងលោក STEP ដោយកាលពីមួយរយៈមុននេះ ពួកគេបានប្រកាសថា នឹងត្រៀមចេញសម្តែងចម្រៀងរួមគ្នាជាលក្ខណៈឈុតធំមួយ ដែលជាប្រភេទសាច់រឿងយុវវ័យ បែបស្នេហារ៉ូមែនទិក ព្រមទាំងមានឈុតឆាកខ្លះៗ ក៏ត្រូវបានចេញទៅថតនៅឯក្រៅប្រទេសថែមទៀតផង។

រ៉េត ស៊ូហ្សាណា និងលោក STEP

ជាការពិតណាស់ ក្រោយពីទន្ទឹងអស់មួយរយៈពេលមក កាលពីម្សិលមិញនេះ ទំព័រហ្វេសប៊ុកផ្លូវការ របស់ផលិតកម្ម រស្មីហង្សមាស ក៏បានបញ្ចេញវីដេអូ Teaser ទី១ដែលច្រៀងដោយលោក STEP ចំណងជើងថា«សុំមួយនាទីជាសង្សារ»។

ប៉ុន្តែនឹងមានបទចម្រៀងជាច្រើនផ្សេងទៀត ដែល កញ្ញា រ៉េត ស៊ូហ្សាណា និងលោក STEP នឹងច្រៀងបន្តបន្ទាប់ឆ្លើយឆ្លងគ្នា ចេញជាសាច់រឿងតភាគគួរឲ្យជក់ចិត្តផងដែរ៕

បើចង់ដឹងថា យ៉ាងណាមានតែរង់ចាំតាមដានទាំងអស់គ្នា!

រ៉េត ស៊ូហ្សាណា និងលោក STEP

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា