ភ្នំពេញ៖ ក្តៅៗ! កាលពីយប់មិញនេះ លោកលាន អាព្រិលគីនីន ដែលគ្រប់គ្នាបានហៅថា លោកឧកញ៉ានោះ បានសម្ពោធមុខរបរថ្មីពីរទៀត គឺហាងលក់សម្លៀកបំពាក់ម៉ាក DRSKIN ដែលជាម៉ាកនាំចូលផ្តាច់មុខពីប្រទេសកូរ៉េ និងមានទីផ្សានៅអ៊ឺរ៉ុប រួមគ្នាជាមួយនឹងការសម្ពោធ Pub ថ្មីមួយរបស់លោក គឺ DRSKIN PUB LAND ដែលមានទីតាំងនៅនឹងផ្សាររាត្រីកុងទីន័រ។

លោកលាន អាព្រិលគីនីនសម្ពោធមុខរបរថ្មីពីរទៀត គឺហាងលក់សម្លៀកបំពាក់ម៉ាក DRSKIN និង DRSKIN PUB LAND

ការសម្ពោធមុខរបរថ្មីទាំងពីររបស់លោក បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែកម្មវិធីសម្ពោធជាផ្លូវការសម្រាប់ ហាងលក់សម្លៀកបំពាក់ និង Pub នេះ បាននឹងកំពុងប្រព្រឹត្តទៅដល់ទីពីរថ្ងៃឯណោះ គឺថ្ងៃទី ៩ ម្សិលមិញនេះ និងថ្ងៃទី១០ នេះតែម្តង។

កាលពីថ្ងៃទី៩ ម្សិលមិញ គេសង្កេតឃើញមានវត្តមាន កញ្ញា ឱក សុគន្ធកញ្ញា សិល្បៈករ សិល្បៈការនី អ្នកបង្ហាញម៉ូត និងតារាសម្តែងជាច្រើន

ស្របជាមួយគ្នានេះដែរ កាលពីថ្ងៃទី៩ ម្សិលមិញ គេសង្កេតឃើញមានវត្តមាន កញ្ញា ឱក សុគន្ធកញ្ញា សិល្បៈករ សិល្បៈការនី អ្នកបង្ហាញម៉ូត និងតារាសម្តែងជាច្រើន ជាពិសេស គឺវត្តមាន លោកឧកញ៉ា និងឯកឧត្តមចូលរួមជាកិត្តិយសថែមទៀតផង។ 

សម្រាប់យប់ថ្ងៃទៅទី១០ នេះវិញ កម្មវិធីនេះ នឹងកាន់តែពិសេស ជាមួយវត្តមានតារាចម្រៀងលោក ខាន់ ជេម និងលោក សាន ផានិត ដែលនឹងចូលរួម ជាតារាប្រចាំកម្មវិធី រួមជាមួយសិល្បករល្បីៗជាច្រើនរូបទៀត។

វត្តមាន កញ្ញា ឱក សុគន្ធកញ្ញា សិល្បៈករ សិល្បៈការនី អ្នកបង្ហាញម៉ូត និងតារាសម្តែងជាច្រើន ជាពិសេស គឺវត្តមាន លោកឧកញ៉ា និងឯកឧត្តមចូលរួមជាកិត្តិយសថែមទៀតផង

តាមរយៈ លោក លាន អាព្រិលគីនីន បានប្រាប់មកកាន់ខ្មែរឡូតឲ្យដឹងថា សម្រាប់កម្មវីធីសម្ពោធហាងលក់សម្លៀកបំពាក់ DRSKIN និង DRSKIN PUB LAND ទាំងពីរថ្ងៃនេះ លោកបានចំណាយទឹកប្រាក់ប្រមាណជា ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ចំនែកឯការតុបតែងលម្អ និងសម្ភារៈផ្សេងៗសម្រាប់ DRSKIN PUB LAND ខ្ទង់ចំណាយប្រហែលជា ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

លោកបានបន្ថែមទៀតថា នាពេលអនាគត លោក និងដៃគូវិនិយោគ នឹងឈានទៅរកការបើករោងចក្រនៅក្នុងប្រទេសកម្ពុជា ដើម្បីផលិតសម្លៀកបំពាក់ នាំចេញទៅទីផ្សារបរទេស ដូចជា អឺរ៉ុបជាដើម។

លោកបានចំណាយទឹកប្រាក់ប្រមាណជា ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់កម្មវិធីសម្ពោធទាំងពីរថ្ងៃ

គួរបញ្ជាក់ផងដែរថា មូលហេតុដែលធ្វើឲ្យគ្រប់គ្នាហៅលោក លាន អាព្រិលគីនីន ថាជាឧកញ៉ា នេះ គឺដោយសារថា ក្រៅពីមុខរបរហាងលក់សម្លៀកបំពាក់ និង Pub នេះ គឺលោកនៅមានមុខរបរផ្សេងៗទៀតជាច្រើនដូចជា ក្រុមហ៊ុនសំណង់ ក្រុមហ៊ុនសាងសង់ផ្លូវ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ និងក្រុមហ៊ុន Media Production មួយចំនួនទៀតដូចជា ក្រុមហ៊ុនបោះពុម្ព ព្រីន និង Design ជាដើម៕  

ចំនែកឯការតុបតែងលម្អ និងសម្ភារៈផ្សេងៗសម្រាប់ DRSKIN PUB LAND ខ្ទង់ចំណាយប្រហែលជា ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក
លោកបានបន្ថែមទៀតថា នាពេលអនាគត លោក និងដៃគូវិនិយោគ នឹងឈានទៅរកការបើករោងចក្រនៅក្នុងប្រទេសកម្ពុជា ដើម្បីផលិតសម្លៀកបំពាក់ នាំចេញទៅទីផ្សារបរទេស ដូចជា អឺរ៉ុបជាដើម
សម្រាប់យប់ថ្ងៃទៅទី១០ នឹងជួបជាមួយវត្តមានតារាចម្រៀងលោក ខាន់ ជេម និងលោក សាន ផានិត
កម្មវិធីប្រព្រឹត្តទៅដល់ទីពីរថ្ងៃឯណោះ គឺថ្ងៃទី ៩ ម្សិលមិញនេះ និងថ្ងៃទី១០ នេះតែម្តង
ពេលអនាគត លោក និងដៃគូវិនិយោគ នឹងឈានទៅរកការបើករោងចក្រនៅក្នុងប្រទេសកម្ពុជា ដើម្បីផលិតសម្លៀកបំពាក់ នាំចេញទៅទីផ្សារបរទេស
ពេលអនាគត លោក និងដៃគូវិនិយោគ នឹងឈានទៅរកការបើករោងចក្រនៅក្នុងប្រទេសកម្ពុជា ដើម្បីផលិតសម្លៀកបំពាក់ នាំចេញទៅទីផ្សារបរទេស ដូចជា អឺរ៉ុបជាដើម
ការតុបតែងលម្អ និងសម្ភារៈផ្សេងៗសម្រាប់ DRSKIN PUB LAND ខ្ទង់ចំណាយប្រហែលជា ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក
លាន អាព្រិលគីនីន ឈប់ពីសិល្បៈ តែល្បីមុខជំនួញច្រើនរាប់មិនអស់ រហូតម្នាក់ៗហៅថាឧកញ៉ាពេញៗមាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លាន អាហ្រ្វីលគីនីន