ប្រពន្ធ លាន អាហ្វ្រីលគីនីន ហ៊ាននិយាយពាក្យនេះ យកល្អឲ្យប្តីទៀត? (មានវីដេអូ)

//s9.kh1.co/9b/9b18fc358e4a3fab89203cf769eb1c0a1093ecab.jpg
តារា & កម្សាន្ដ

 ១៧-សីហា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

ញាក់ណាស់ ប្រពន្ធ លាន អាហ្វ្រីលគីនីន មិនត្រឹមហ៊ាននិយាយថា ប្តីខូ.ចអស់សាច់ប៉ុណ្ណោះទេ ថែមទាំងជួយនិយាយ យកល្អឲ្យប្តីទៀត

រាជធានីភ្នំពេញ ៖ នរណាមិនស្គាល់ ឧកញ៉ា លាន អាហ្វ្រីលគីនីន ល្បីខ្លាំងរឿងខូ.ចខិលនិងរឿងជំពាក់បំណុលគេឯងជុំទិស មិនខ្ចីសង ម្ចាស់បំណុលបង្ហោះបំបាក់មុខជាញឹកញយ ទន្ទឹមនឹងនោះ គេឯងនាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ក្រោយឧកញ៉ារូបនេះ រើសបានប្រពន្ធក្រោយជាអ្នកលក់ឡេអនឡាញស្តុកស្តម្ភម្នាក់ រូបសម្រស់វិញក៏ឈ្នះគេឯងថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ងាកទៅមើលភរិយាវិញ រូបនាងហាក់មិនខ្វាយខ្វល់រឿងរិះគន់របស់មហាជន រឿងរូបនាងរើសស្វាមីមិនសាកសមខ្លួនប៉ុណ្ណោះទេ រូបនាងតែងបង្ហោះរូបភាពស្និទស្នាលនឹងស្វាមី គូស្នេហ៍ថ្មីថ្មោងសុំខ្មាស និងតែងនិយាយរឿងល្អពីស្វាមីជានិច្ច។

ជាពិសេស​ ថ្មីៗនេះ មិនត្រឹមទទួលស្គាល់ ប្តីពូកែរឿងខូ.ចខិលប៉ុណ្ណោះទេ រូបនាងក៏បង្ហើបថា ទោះចេញក្រៅប្តីមានស្រីប៉ុន្មានក៏មិនខ្វល់ សំខាន់មកដល់ផ្ទះជាប្តីរបស់ខ្លួន រូបនាងតែងបម្រើស្វាមីឲ្យល្អ ទៅជុំមិត្តភក្តិផឹកស៊ីដល់ពេលណាក៏បាន គ្រាន់តែប្រាប់ប្តីថា ផឹកច្រើនពេកស្លា.ប់ខ្លួន យកប្តីមួយទៀតហើយ ព្រោះកន្លងមក រូបនាងធ្លាប់ឆ្លងកាត់បទពិសោធន៍ក្រសោបប្តីពេក រហូតចុងក្រោយ​ ខ្លួនត្រូវឈឺចា.ប់ ប្រកាន់គំនិតជាប្តីត្រូវតែមានភរិយាតែមួយគត់ ក្នុងក្រសែភ្នែក៕

បើចង់ដឹងឲ្យាកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អ្នកនាង យូ លីណា
អ្នកនាង យូ លីណា
អ្នកនាង យូ លីណា
អ្នកនាង យូ លីណា
ឧកញ៉ា លាន អាហ្វ្រីលគីនីន និងភរិយា
ឧកញ៉ា លាន អាហ្វ្រីលគីនីន និងភរិយា
ឧកញ៉ា លាន អាហ្វ្រីលគីនីន និងភរិយា
ឧកញ៉ា លាន អាហ្វ្រីលគីនីន និងភរិយា
ឧកញ៉ា លាន អាហ្វ្រីលគីនីន និងភរិយា
ឧកញ៉ា លាន អាហ្វ្រីលគីនីន និងភរិយា

ចុចនៅទីនេះ ដើម្បីមើលវីដេអូ (1) Watch | Facebook

លាន អាហ្រ្វីលគីនីន
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T