មានគ្រួសារថ្មីរៀងខ្លួន បែរ លាន អាហ្វ្រីលគីនីន និងប្រពន្ធថ្មី នៅផ្តោះផ្តងឲ្យប្រពន្ធដើមទៀត?

//s9.kh1.co/b1/b10ec2e07380cbbca6d12343594658cc6f3bf2d6.jpg
តារា & កម្សាន្ដ

 ០៥-កក្កដា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

មានគ្រួសារថ្មីរៀងៗខ្លួនទៅហើយ តែពេលនេះ អតីតប្អូនថ្លៃ បង្ហោះវីដេអូក្នុងLiveសង្ស័យ អាហ្វ្រីលគីនីន និងប្រពន្ធ ផ្តោះផ្តងឲ្យបងស្រី

រាជធានីភ្នំពេញ ៖ ក្រោយលែងលះពី អតីតតារាសម្តែង កែវ វលក្ខ័ មិនទាន់ប៉ុន្មាន ឧកញ៉ា លាន អាហ្រ្វីលគីនីន បានចាប់ដៃជាមួយគូស្នេហ៍ថ្មី ជាមេម៉ាយស្តុក អ្នកលក់ឡេអនឡាញល្បី រហូតដល់ថ្នាក់មាន ពិធីប្រពៃណី ចុះសំបុត្រអាពាហ៍ពិពាហ៍ ក្លាយជាគូស្វាមីភរិយាស្របច្បាប់ ធ្វើឲ្យគេឯងនាំគ្នាចាប់អារម្មណ៍ខ្លាំង ខណៈប្រពន្ធដើម ក៏បានភ្ជាប់ពាក្យរួចដែរ កំឡុងខែមេសាកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ កាលពីយប់មិញ អ្នកនាង កែវ ពិសី អតីតប្អូនថ្លៃ បានបង្ហោះវីដេអូខ្លី កាត់ចេញពីការLiveរបស់ ប្រពន្ធថ្មីនិងអតីតស្វាមី ធ្វើឲ្យមហាជនសង្ស័យថា កំពុងបោះសម្តីផ្តោះផ្តងឲ្យរូបនាង យ៉ាងខ្លាំងៗថា ៖

នារីឈ្មោះ ល័ក្ខ ភាគច្រើនជាស្ត្រីចង្រៃលើលោកីយ ជាតិនេះស្តាយក្រោយណាស់ ដែលបានជួប មិនតែប៉ុណ្ណោះ សូមឲ្យបងប្អូនចាកឆ្ងាយ និងអហោសកម្ម ឲ្យ នារីឈ្មោះ ល័ក្ខនេះផង ជាងនេះទៅទៀត រូបនាងមិនជិះឡានបង់រំលោះដូចជាបងទេ៕

លាន អាហ្វ្រីលគីនីន និងភរិយាថ្មី

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អ្នកនាង កែវ វល័ក្ខ និងគូដណ្តឹង
អ្នកនាង កែវ វល័ក្ខ និងគូដណ្តឹង
ឧកញ៉ា លាន អាហ្វ្រីលគីនីន និងភរិយាថ្មី
ឧកញ៉ា លាន អាហ្វ្រីលគីនីន និងភរិយាថ្មី
លាន អាហ្រ្វីលគីនីន
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T