ភ្នំពេញ: ក្តៅ​ឆេវ អ្នកនាង ចន ច័ន្ទលក្ខិណា តារា​សិល្បៈ និង​មាន​នាទី​ជាប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ដើម្បី​ជួយ​សង្គម ប្រកាស​រកមុខ​ម្ចាស់​គណនី ​ហ្វេសប៊ុក និង​ថា​ផ្តល់​រង្វាន់​ឲ្យអ្នក​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ម្ចាស់​គណនី​នោះ​ក្នុងការ​ផុស​ជេរប្រមាថ​សម្តេចម៉ែ​ក្នុង​ពាក្យពេចន៍​ដ៏​អសុរោះ​ នៅពេលនេះបានរកឃើញហើយរង់ចាំចាត់ ការតាមផ្លូវច្បាប់ ។

អ្នកនាង ចន ច័ន្ទលក្ខិណា បាន​ឲ្យដឹងថា "អ្នក​នៅ​ប៉ោយប៉ែត មាន​ស្គាល់​ស្ត្រី​ម្នាក់នេះ​ទេ? បើ​ស្គាល់​សូមជួយ​ប្រាប់​លំនៅ​ផង។ បើ​អ្នកណា​រកឃើញ ខ្ញុំ​ជូន​សគុណ»។ អ្វីដែល​ខ្ញុំប្រកាស ខ្ញុំនឹង​ធ្វើបើ​បងប្អូន​ណា បង្ហាញ​ប្រាប់​មក​ខ្ញុំ ឬសមត្ថកិច្ច​ពី​អត្តសញ្ញាណ​ស្ត្រី​ម្នាក់​នោះ។ ខ្ញុំ​ពិតជា​មាន​រង្វាន់​ជូន តែមិន​ច្រើន​ទេ តាម​ទឹកចិត្ត​ដែល​ខ្ញុំជា​កូនខ្មែរ ការពារ​ភាព​ស្អាតស្អំ​របស់​មាតា​ខ្មែរ​ដែរ" ។

ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ក៏បាន​សរសេរ​ទៀត​ថា យើង​មិន​ខ្វល់​នាងជេរ​យើង​ទេ។ យើង​ខ្វល់​តែ​រឿង​នាង​ជេរ​សម្តេចម៉ែ​ជាទីគោរព​របស់​ ខ្មែរ។ ចាំមើល! បើរ​កនាង​ឃើញ​ទោះ​ច្បាប់​មិន​ដាក់ទោស តែនាង​អាច​នឹងត្រូវ​មហាជន​ដាក់ទោស​មួយ​ដៃ​មួយ​ជើង​ឲ្យ​សល់​ដង្ហើម​ចង្រិត។ បើសិន​គ្មាន​អ្នកជួយ​កុំ ​ស្រែកថា​អយុត្តិធម៌​ឲ្យសោះ​នាង​ចោរ​ពាន​វាំង ។

ជាមួយគ្នា​នោះ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បាន​ប្រាប់ថា មកដល់​ពេល​នេះ មាន​អ្នក​ស្គាល់​អត្តសញ្ញាណ និង​ភូមិ​ឃុំ​នាង​ក្នុង​ហ្វេសប៊ុក​ជេរប្រមាថ ​សម្តេចម៉ែ​នោះ​ហើយ ហើយគេ​ក៏បាន​ផ្ញើ​មក​ឲ្យ​ហើយ​ដែរ ។ រឿងនេះ​គឺច្បាប់​ជា​អ្នកចាត់ការ ហើយ​ក្រសួង​មហាផ្ទៃ​ក៏​កំពុង​ធ្វើ​ការងារ​នេះ​ដែរ ។

គួររំលឹកថា ថ្មីៗ នៅ​លើ​បណ្តាញ​សង្គម​មាន​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ «ជល​ស្សៃ​យនា នាង​កូនពៅ ស៊ី​អារម្មណ៍» បាន​បង្ហោះ​សារ​ជេរប្រមាថ ទៅ​លើ​សម្តេចម៉ែ ក្នុង​ពាក្យពេចន៍​អសុរោះ យ៉ាង​វែង​អន្លាយ ។ សារ​ប្រមាថ​នេះ​អ្នកនាង ចន ច័ន្ទលក្ខិណា និង​តារា​សិល្បៈ​ផ្សេង​ទៀត​ខឹង​សម្បា​ទៅ​លើ​ស្ត្រី​ម្នាក់ ​នោះ​យ៉ាងខ្លាំង ហើយបាន​ប្រកាស​យ៉ាង​ទទូច សូមឲ្យ​អ្នកព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​ពី​អត្ថបទ​នេះផង៕

អ្នកនាង ចន ច័ន្ទលក្ខិណា បាន​ឲ្យដឹងថា "អ្នក​នៅ​ប៉ោយប៉ែត មាន​ស្គាល់​ស្ត្រី​ម្នាក់នេះ​ទេ? បើ​ស្គាល់​សូមជួយ​ប្រាប់​លំនៅ​ផង។ បើ​អ្នកណា​រកឃើញ ខ្ញុំ​ជូន​សគុណ»
អ្នកនាង ចន ច័ន្ទលក្ខិណា បាន​ឲ្យដឹងថា "អ្នក​នៅ​ប៉ោយប៉ែត មាន​ស្គាល់​ស្ត្រី​ម្នាក់នេះ​ទេ? បើ​ស្គាល់​សូមជួយ​ប្រាប់​លំនៅ​ផង។ បើ​អ្នកណា​រកឃើញ ខ្ញុំ​ជូន​សគុណ»
អ្នកនាង ចន ច័ន្ទលក្ខិណា បាន​ឲ្យដឹងថា "អ្នក​នៅ​ប៉ោយប៉ែត មាន​ស្គាល់​ស្ត្រី​ម្នាក់នេះ​ទេ? បើ​ស្គាល់​សូមជួយ​ប្រាប់​លំនៅ​ផង។ បើ​អ្នកណា​រកឃើញ ខ្ញុំ​ជូន​សគុណ»
អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បាន​ប្រាប់ថា មកដល់​ពេល​នេះ មាន​អ្នក​ស្គាល់​អត្តសញ្ញាណ និង​ភូមិ​ឃុំ​នាង​ក្នុង​ហ្វេសប៊ុក​ជេរប្រមាថ ​សម្តេចម៉ែ​នោះ​ហើយ
ក្តៅ​ឆេវ អ្នកនាង ចន ច័ន្ទលក្ខិណា តារា​សិល្បៈ និង​មាន​នាទី​ជាប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ដើម្បី​ជួយ​សង្គម ប្រកាស​រកមុខ​ម្ចាស់​គណនី ​ហ្វេសប៊ុក

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា