ភ្នំពេញ៖ សមាជិកនៅក្នុងក្រុមកំប្លែងនាយក្រឹមដ៏ល្បីល្បាញ នាយចយ បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើល និងនឹកស្មានមិនដល់គ្រប់គ្នា ក្រោយពេលដែលគេបានបណ្តើរសង្សារដ៏ស្រស់ស្អាតរបស់ខ្លួន បង្ហាញមហាជននៅក្នុងហ្វេសប៊ុក

ទន្ទឹមនឹងនេះផងដែរ ក៏មានការយល់ឃើញពីបណ្តាមហាជនខុសៗគ្នាជាច្រើនពីរឿងនេះ។ អ្នកខ្លះលួចច្រណែននឹងសំណាង របស់នាយចយថាមានសង្សារស្អាត ហើយចេះយល់ចិត្តទៀត។ ចំណែកឯអ្នកខ្លះវិញក៏ថានាងស្រលាញ់នាយចយ ដោយសារតែមើលឃើញលុយជាដើម។

ទោះជាយ៉ាងនេះក្តី ក៏នារីវ័យក្មេងដែលត្រូវបានគេស្គាល់ថានាងគឺជាមិត្តស្រី របស់នាយចយ មិនបានតបអ្វីច្រើនដែរ។ កាលពីម្សិលមិញនេះ ពេលនាងប្តូររូបថតនៅលើ Cover ក្នុងគណនីហ្វេសប៊ុករបស់នាង នាងក៏បានភ្ជាប់មកជាមួយនឹងពាក្យមួយឃ្លាថា៖ «លុយអាចទិញអ្វីគ្រប់យ៉ាងបាន តែមិនអាចទិញក្តីស្រលាញ់ និងសុភមង្គលបានទេ»

មួយប្រយោគនេះ ពិតជាបានធ្វើឱ្យអ្នកគាំទ្រ សរសើរយ៉ាងខ្លាំង ហើយក៏ជូនពរដល់អ្នកទាំងពីរ ឱ្យស្រលាញ់គ្នាឱ្យបានយូរ ប្រើជីវិតប្រកបទៅដោយសុភមង្គល នៅក្នុងថ្ងៃអនាគត៕

រូបភាពនាយចយ និងសង្សារ
រូបភាពនាយចយ និងសង្សារពេលដើរកម្សាន្ត
រូបភាពនាយចយ និងសង្សារដើរកម្សាន្តនៅសមុទ្រ
រូបភាពនាយចយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ចយ