ស្រលាញ់គ្នា ៥ឆ្នាំហើយ! នាយចយ និងភរិយា រស់នៅយ៉ាងសុភមង្គល ផ្ទុយស្រលះ គំនិតរៀបការព្រោះទឹកប្រាក់

//s9.kh1.co/ad/ad1e80d46de4270d2a982122904a4215db3d7faf.jpg
តារា & កម្សាន្ដ

 ២០-សីហា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ស្រលាញ់គ្នា បាន៥ឆ្នាំមកដល់ពេលនេះ តែនាយចយ និងភរិយា រស់នៅយ៉ាងសុភមង្គល ផ្ទុយស្រលះ គំនិតរៀបការព្រោះ តែទឹកប្រាក់

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាកំប្លែង នាយ​ ចយ កើតមកគឺមានមុខមាត់មិនអំណោយផល តាំងពីកំណើត ប៉ុន្តែ រូបលោក ក៏មានទេពកោសល្យសមត្ថភាពខាងសិល្បៈពូកែ និងមានភាពតស៊ូប្រឹងប្រែងក្នុងជីវិតបានល្អមិនឲ្យខុសគេដូច សម្រស់ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែល គួរឲ្យចាប់អារម្មណ៍នោះគឺ កាលពីឆ្នាំ ២០១៨កន្លងទៅនេះ នាយ ចយ បានជួបគូស្នេហ៍ពិត ឈានដល់ថ្នាក់ដឹកដៃគ្នា ចូលរោងការ ធ្វើជាគូស្វាមីភរិយាថែមទៀត តែមហាជន ជាច្រើនគិតថា នេះជា ការរៀបការព្រោះទឹកប្រាក់តែប៉ុណ្ណោះ។

យ៉ាងណាមិញ មកដល់ពេលថ្មីៗនេះ ភរិយា នាយ ចយ បានបង្ហោះសាររំលឹក ពេលវេលាស្រលាញ់គ្នាអស់រយៈពេល ៥ឆ្នាំទៅហើយ ដែលនេះ បញ្ជាក់យ៉ាងច្បាស់ពី ចំណងស្នេហាអ្នកទាំងពីរ ពិតជា ស្មោះត្រង់មិនមែនដូច ការរំពឹងគិតរបស់ បងប្អូនមួយចំនួនធំនោះឡើយ។

ជាមួយគ្នានេះ ប្រសិនបើក្រឡេកទៅមើល ពីស្ថានភាពគ្រួសារអ្នកទាំងពីរ សព្វថ្ងៃគឺ ធូរធាខ្លាំងណាស់ ដោយក្នុងនោះ ភរិយា នាយ ចយ បើកហាងលក់ជ្រូកខ្វៃ ដែលកំពុងទទួលការគាំទ្រខ្លាំងគួរសម ហើយអ្នកទាំងពីរ ក៏ទទួលបានចំណងដៃកូនប្រុសម្នាក់ផងដែរ អាយុប្រហែល២ខួបទៅហើយ តែអ្នកទាំងពីរ នៅតែស្រលាញ់មើលទៅផ្អែមល្អែមនឹងគ្នា ដូចពេលមុនដដែល៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

នាយចយ
នាយចយ
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
នាយ ចយ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T