ភ្នំពេញ៖ តារាកំប្លែង នាយ ចយ ដែលជាសមាជិកក្រុមកំប្លែង នាយ ក្រឹម បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើល នៅពេល រូបគេ បង្ហាញពីមុខមាត់គូស្នេហ៍។

កាលពីយប់មិញ នៅលើគណនីហ្វេសប៊ុក របស់ នាយព្រែក បានធ្វើការបង្ហោះ រូបថតជាច្រើនសន្លឹកដែលឃើញនាយ ចយ បានស្និទ្ធស្នាល និងផ្អែមល្ហែមជាមួយនឹង នារីវ័យក្មេងម្នាក់ ដែលត្រូវគេដឹងនាង ជាមិត្តស្រី នាយចយ។ ក្នុងនោះដែរ នាយព្រែក បានសរសេរសារថា «ផ្អែមល្ហែមណាស់ គួរឲ្យច្រណែន បងជូនពរប្អូនៗ ទាំងពីរស្រលាញ់គ្នាឲ្យច្រើនៗណា ប្អូនសម្លាញ់»។

រូបថតទាំងនោះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ចាប់អារម្មណ៍យ៉ាងខ្លាំង ដែលនាយ ចយ បាន គូស្នេហ៍ស្រស់ស្អាត ហើយថែមទាំងរូបនាង មិនប្រកាន់ ពីមុខមាត់ ខាងក្រៅ របស់គេទៀតផង។ ជាពិសេស ក៏មានមតិជាច្រើន បានសម្តែងការរីករាយ និងជូនពរ ឲ្យ នាយចយ  និងគូស្នេហ៍ ចេះស្រលាញ់គ្នារហូតផងដែរ។

ឃើញទេ ស្នេហាពិត គឺមានពិតមែន នៅលើលោកនេះ ដោយមិនគិតរូបសម្ផស្ស វណ្ណៈ និង ពណ៌សម្បុរនោះទេ៕

តោះមើលរូបថតខាងក្រោមទាំងអស់គ្នា៖

នាយចយ និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ចយ