ភ្នំពេញ៖ អ្វីៗបានប្រែប្រួលដោយនឹកស្មានមិនដល់ ត្រឹមមួយពព្រិចភ្នែកសោះតារាកំប្លែងលោកហុងដា បានបាត់បង់ប្រពន្ធជាទីស្រលាញ់ ដោយគ្មានថ្ងៃបានជួបគ្នាវិញនោះឡើយ។ 

ចំណែកឯកូនប្រុសវ័យ១៧ឆ្នាំវិញ ក៏ត្រូវជាប់ទោសនៅក្នុងពន្ធធនាគារព្រៃស.ទៀត ព្រោះតែរឿងក្តី «ឃាតកម្មគិតទុកជាមុន» ទៅលើម្តាយក្រោយរបស់ខ្លួន។

ទន្ទឹមនឹងនេះលោក ហុងដា ក៏បានជួបទុក្ខធំថ្មីមួយទៀត ដោយឪពុករបស់លោកពេលនេះកំពុងតែឈឺធ្ងន់សម្រាលនៅក្នុងមន្ទីរពេទ្យមួយកន្លែង

ជាក់ស្តែងលោកហុងដា បានប្រាប់ឱ្យដឹងនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖ 

«ខ្ញុំបាទសូមបួងសួងដល់ទេវតា សូមលោកមេត្តាជួយឃុំគ្រងលោកមានគុណរបស់ខ្ញុំឱ្យឆាប់បានជាសះស្បើយឡើងវិញផង សាធុ សាធុ សាធុ»

ពិតជាគួរឱ្យអាណិតលោកហុងដាណាស់ ទុក្ខមួយមិនទាន់ផុតផង ទុក្ខមួយទៀតក៏ចូលមកដល់។ 

តើមានអ្វីដែលឈឺចាប់ជាងនេះទៅទៀតនោះ?

ជូនពរឪពុកតារាកំប្លែងលោកហុងដា ឆាប់បានជាសះស្បើយពីជំងឺទាំងឡាយទាំងពួង ក្នុងពេលឆាប់ៗនេះ៕ 

ទស្សនារូបភាពខាងក្រោម៖ 

ឪពុកលោកហុងដានៅមន្ទីរពេទ្យ
បុណ្យសពប្រពន្ធក្រោយលោកហុងដា
កូនប្រុសលោកហុងដា
រូបភាពប្រពន្ធក្រោយលោកហុងដាកាលនៅរស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហុងដា