កែប៖ ទោះបី តារាសម្តែងស្រី អ្នកនាង សុខ​ សោម៉ាវត្តី និងលោក លី វ៉ាហេទ មិនព្រមសារភាព មុខមហាជន ថាពួកគេ ជាអ្វីនឹងគ្នាឲ្យច្បាស់ក៏ដោយ តែពួកគេនៅតែបង្ហាញភាពស្និទ្ធស្នាល ដាក់គ្នាជារឿយៗ។ 

កាលពី១ម៉ោងមុននេះ អ្នកនាង សុខ​ សោម៉ាវត្តី បានបង្ហោះវីដេអូខ្លីមួយ ដែលឃើញមានវត្តមាន លោក លី វ៉ាហេទ ផងដែរ។ ក្នុងនោះរូបនាងបានសរសេរថា «មើលរឿង ខូចចិត្តអាជីព ហើយនឹក ខេត្តកែប ណាស់ទេសភាពស្អាតណាស់ ចង់ទៅម្ដងទៀត»។

ប៉ុន្តែនៅក្នុងចុងបញ្ចប់ វីដេអូនោះ ស្រាប់តែឃើញ លោក រកថើប អ្នកនាង សុខ​ សោម៉ាវត្តី ដែលនេះ ជាមិនមែនជាការសម្តែងនោះទេ គឺជាការពិតតែម្តង។

តើអ្នកទាំងពីរ ត្រូវនឹងគ្នាជាអ្វីឲ្យប្រាកដ ជាមិត្តភក្តិ តែស្និទ្ធស្នាលគ្នាខ្លាំង? ចម្លើយនេះ មានតែរង់ចាំ ឲ្យសាមីខ្លួន ឆ្លើយដោយផ្ទាល់ហើយ៕

តោះមើលវីដេអូខ្លី តែSweet ខ្លាំង របស់អ្នកទាំងពីរ​ខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី