ភ្នំពេញ៖ ពិធីការនីរាងតូចច្រឡឹង និងចេះច្រើនភាសា អ្នកនាង ខៀវ សានសាណា បានចូលរោងការកាលពីចុងឆ្នាំ២០១៦ ដែលនាពេលនេះ អ្នកនាងពុំទាន់មានបុត្រាបុត្រីជាមួយនឹងស្វាមីថ្មីនោះទេ។

យ៉ាងណាមិញ អ្នកគាំទ្រ ក៏ដូចជាទស្សនិកជនជាច្រើន ប្រាកដជាជ្រាបថា អ្នកនាងក៏ មានកូន ២នាក់រួចមកហើយជាមួយនឹងអតីតស្វាមី ដែលពួកគេសុទ្ធសឹងតែមានមុខមាត់ស្រស់ស្អាត គួរឲ្យស្រឡាញ់។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងមិនធ្លាប់ឃើញអ្នកនាង ខៀវ សានសាណា រលឹកពីមុននោះ គឺកាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាងបានបង្ហោះសារមួយឃ្លា យ៉ាងមានអត្ថន័យទាក់ទងនឹងកូនប្រុសច្បងរបស់នាងថា៖

«កាលពី ៧ឆ្នាំមុន អ្នកនាងបានសម្រាលកូនដំបូង និងអ្នកនាងបានសម្រេចចិត្ដថែរក្សារូបគេ ដោយមិនខ្វល់ពីទ្រព្យសម្បត្ដិ ការងារ និងអ្នកដទៃ ដែលនេះជាការសម្រេចចិត្ដដ៏ពិបាកបំផុត ក្នុងឆាកជីវិតអ្នកនាង។ មកដល់ពេលបច្ចុប្បន្ននេះ នៅពេលដែលអ្នកនាងក្រឡេកទៅមើលអតីតកាល ទើបនាងដឹងថា នាងពិតជាសម្រេចចិត្ដដ៏ត្រូវមួយ។ ...... ហើយថ្ងៃនេះដែរ អ្នកនាងសូមនិយាយថា សួស្ដីថ្ងៃកំណើតកូនប្រុស Samuel Elson Bowser »៕

រូបភាព៖ កូនប្រុសអ្នកនាង ខៀវ សានសាណា
រូបភាព៖ អ្នកនាង ខៀវ សានសាណា
រូបភាព៖ អ្នកនាង ខៀវ សានសាណា និងស្វាមីបច្ចុប្បន្ន
រូបភាព៖ អ្នកនាង ខៀវ សានសាណា និងស្វាមីបច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខៀវ សានសាណា