ភ្នំពេញ៖ ក្រោយពីរឿងផ្ទៃក្នុងក្រុមគ្រួសារ របស់អតីតពិធីការិនីស្រី ឈិន ច័ន្ទសុធារី និង លោក សុវណ្ណមករា ត្រូវបានប្រកាសសាយភាយ ពេញបណ្តាញសង្គមរួចមក ក្នុងនោះគេសង្កេតឃើញមាន មតិរិះគន់ជាច្រើនទៅលើលោក សុវណ្ណមករា ដែលត្រូវជាស្វាមី បានសារភាពថា ខ្លួនពិតជាប្តីមិនល្អមែន ដែលតែងតែមានស្រីក្រៅ ហើយថែមទាំង ប្រើពាក្យថា សុំរាប់អានភរិយា ធ្វើជាបងប្អូនវិញថែមទាំងផង។

ដោយប្រយោគនេះ បានធ្វើឲ្យអ្នកនាង ឈិន ច័ន្ទសុធារី អស់ពាក្យនឹងថ្លែងបានត្រឹមតែបង្ហោះសារខ្លីមួយថា«ហេតុអ្វីប្រើពាក្យអតីត? ខ្ញុំខុសអ្វី»?» ជាមួយនឹង រូបថតហូរទឹកភ្នែក។

យ៉ាងណាមិញ ក៏មានមិត្តរួមអាជីពមួយចំនួន ក្នុងនោះមានអ្នកនាង គឹម លីហ្សា ក៏បានបង្ហាញអារម្មណ៍មិនពេញចិត្ត លើពាក្យសម្តីរបស់ស្វាមីនាងផងដែរ។

ដោយឡែក ក៏ដូចជាប៉ុន្មានម៉ោងមុននេះ អតីតតារាស្រីស៊ិចស៊ី កញ្ញា ដេននីក្វាន់ ក៏មិននៅស្ងៀម ឈរមើលការឈឺចាប់របស់ ឈិន ច័ន្ទសុធារី បានដូចគ្នា ដោយក្នុងនោះនាង បានសរសេរជាសារលើកទឹកចិត្តទៅដល់នាងថា៖

«មានតែមនុស្សស្រីដូចគ្នាទេ ទើបយល់អារម្មណ៏មួយនេះ ខ្ញុំគិតថាបងគួរតែឈប់អង្វរគេទៀតទៅ ព្រោះគេគ្មានតម្លៃអីគ្រប់គ្រាន់ឲ្យបងអង្វរនោះទេ បើគេមានអ្នកថ្មីទៀតក៏មានចុះ ព្រោះគេនឹងគ្មានសល់អ្វីក្រៅពីវិប្បដិសារីនោះទេ បើសិនថ្ងៃនេះគេក្បត់បងទៅមានអ្នកថ្មីខ្ញុំគិតថា គ្មានអ្នកណាហ៊ានទទួលគាត់យកធ្វើជាប្តីនោះទេ ព្រោះថ្ងៃនេះគេហ៊ានបោះបង់ប្រពន្ធកូនចោល ចុះថ្ងៃមុខ??? ចឹងហើយសូមបងគិតឡើងវិញថ្ងៃនេះបងបាត់បង់មនុស្សក្បត់បង តែគេវិញគឺបាត់បង់មនុស្សដែលស្រលាញ់គេស្មើជីវិត ស៊ូៗណាបងព្រោះបងនៅមានកូនៗដែលត្រូវគិត!»៕ 

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវណ្ណ មករា