មិនមែនជារឿងងាយទេ ក្រោយរៀបការរួច​ តារាខ្មែរទាំងនេះ​ មានសំណាង​ ទទួលបានកូនភ្លោះ ជាចំណងដៃ

//s9.kh1.co/20/20ee1ddffc55c33f137e4acf0c57f24045c12be2.jpg
តារា & កម្សាន្ដ

 ១៣-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ធ្លាប់តែឃើញតារាបរទេសមានសុទ្ធតែកូនភ្លោះ តែថ្ងៃនេះមកមើលតារាខ្មែររបស់យើងប៉ុន្មាននាក់ខាងក្រោមនេះវិញ យើងឃើញថា ពួកគេក៏មានកូនភ្លោះ មានមុខមាត់ខ្យូតៗគួរឲ្យក្នាញ់ មិនចាញ់ឪពុកម្ដាយប៉ុន្មាននោះឡើយ។

ភ្នំពេញ៖ ជាការពិតណាស់ សម្រាប់ជីវិតរបស់មនុស្សយើង នៅពេលដែលរៀបការរួច តែងតែប្រាថ្នាចង់បានកូនទុកជាចំណងដៃនៃចំណងអាពាហ៍ពិពាហ៍។ ហើយចំពោះរឿងយកកូននេះទៀតសោត វាក៏មិនមែនជារឿងពិបាកដែលមនុស្សគ្រប់គ្នាមិនអាចធ្វើបាននោះទេ ប៉ុន្តែអ្វីដែលយើងមិនអាចជ្រើសរើសបាន គឺយើងមិនអាចកំណត់ថា ត្រូវតែបានកូនប្រុសឬស្រី ល្អឬអាក្រក់តាមចិត្តយើងប៉ងនោះឡើយ ពិសេសប្រសិនបើចង់បានកូនភ្លោះទៀតនោះ ក៏កាន់តែមិនមែនជារឿងងាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើងាកមកមើលពីជីវិតពិតរបស់តារាប្រុសស្រីក្នុងសិល្បៈខ្មែរយើងឯណេះវិញ យើងឃើញថា បន្ទាប់ពីពួកគេបានរៀបការរួច គេក៏មានសំណាងដែលគ្រប់គ្នាស្ទើរនឹកស្មានមិនដល់នោះគឺ តារាប្រុសស្រីប៉ុន្មាននាក់ខាងក្រោមនេះ អាចទទួលបានកូនភ្លោះជាទីគាប់ចិត្តទុកជាចំណងដៃនៃចំណងស្នេហ៍របស់គេផងដែរ៕

ចង់ដឹងថា តារាណាខ្លះសុទ្ធតែមានកូនភ្លោះ ទស្សនារូបភាពខាងក្រោម៖

១.ងួន ស្រីស

ក្រោយបាត់មុខពីសិល្បៈជាច្រើនឆ្នាំ អតីតតារាចម្រៀងរូបនេះក៏បានរៀបការមានគ្រួសារនិងមានកូនប្រុសស្រីពីរនាក់ ហើយកាលពីប៉ុន្មានខែមុននេះ អ្នកនាងក៏ទើបតែសម្រាលបានកូនភ្លោះប្រុសថែម២នាក់ទៀតផងដែរ។

ងួន ស្រីស និងគ្រួសារ
ងួន ស្រីស និងគ្រួសារ
ងួន ស្រីស និងកូនភ្លោះ
ងួន ស្រីស និងកូនភ្លោះ

២.ឈិត សុជាតា

ទោះមិនធ្លាប់ធ្លាយដំណឹងអំពីការរៀបការ ប៉ុន្តែសព្វថ្ងៃ តារាស្រីរូបនេះ បានរស់នៅជាមួយដៃគូជីវិតនាងយ៉ាងមានក្ដីសុខ និងថែមទាំងមានកូនភ្លោះប្រុសមួយស្រីមួយយ៉ាងគួរឲ្យក្នាញ់ផងដែរ។

ឈិត សុជាតា
ឈិត សុជាតា
ឈិត សុជាតា និងគ្រួសារ
ឈិត សុជាតា និងគ្រួសារ

៣.មាស ម៉ូលីណា 

ទោះបីជាចំណងស្នេហ៍ត្រូវបានប្រេះឆា តែពិធីការនីដ៏ល្បីរូបនេះ សុខចិត្តស្ពាយឈ្មោះជាមេម៉ាយ ចិញ្ចឹមកូនប្រុសទាំងបីបានយ៉ាងល្អ ក្នុងនោះក៏មានភ្លោះពីរនាក់ផងដែរ។

មាស ម៉ូលីណា និងកូនៗ
មាស ម៉ូលីណា និងកូនៗ

៤.សុវណ្ណ មករា

ក្រោយលែងលះគ្នាជាមួយភរិយា តារាសម្ដែងរូបនេះ ក៏នៅតែអាចបំពេញតួនាទីជាប៉ាៗល្អ ចិញ្ចឹមកូនភ្លោះប្រុសមួយស្រីមួយរបស់លោក បានយ៉ាងមានក្ដីសុខ។

សុវណ្ណ មករា
សុវណ្ណ មករា
សុវណ្ណ មករា និងកូនៗ
សុវណ្ណ មករា និងកូនៗ

៥.ជុំ ស៊ីថា

ក្រោយពីមានកូនប្រុសស្រីពីរនាក់ កាលពីប៉ុន្មានខែមុននេះ ប្រពន្ធរបស់អតីតតារាសម្ដែងរូបនេះ ក៏ទើបតែធ្វើឲ្យអ្នកនៅក្នុងរង្វង់សិល្បៈមានការភ្ញាក់ផ្អើលជាខ្លាំង ដោយគេបានសម្រាលបានកូនភ្លោះរហូតដល់ទៅបីនាក់ឯណោះ។

ជុំ ស៊ីថា
ជុំ ស៊ីថា
ជុំ ស៊ីថា និង គ្រួសារ
ជុំ ស៊ីថា និង គ្រួសារ

៦.នាយក្រឹម និង ស្រីលាភ

ប្ដីប្រពន្ធតារាកំប្លែងមួយគូនេះ ក៏មានកូនស្រីភ្លោះមួយគូផងដែរ។

នាយក្រឹម និង គ្រួសារ
នាយក្រឹម និង គ្រួសារ
នាយក្រឹមមាស​ ម៉ូលីណាឈិត សុជាតាសុវណ្ណ មករាងួន ស្រីស
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T