ភ្នំពេញ៖ ក្រោយប្រពន្ធជាទីស្រលាញ់ពេញបេះដូង របស់តារាចម្រៀងបទ មនោសញ្ចេតនាលោក រិន សាវ៉េត បានបាត់បង់ជីវិតទៅ បានធ្វើឱ្យលោករំជួលចិត្តជាខ្លាំងស្ទើរតែទ្រាំពុំបាន។

មិនតែប៉ុណ្ណោះ គឺស្រណោះទៅដល់កូនប្រុសខ្លួនដែលមិនទាន់ធំដឹងក្តីផង ក៏ត្រូវម្តាយស្លាប់ចោលទុកឱ្យនៅកំព្រាគួរឱ្យសង្វេគណាស់។

ថ្ងៃសៅរ៍ទី២៩ស្អែកនេះ សពប្រពន្ធរបស់លោក រិន សាវ៉េត ក៏ត្រូវដល់គម្រប់ខួបធ្វើពិធីបុណ្យ៧ថ្ងៃហើយដែរ ដែលជាហេតុធ្វើឱ្យចិត្តលោក រិន សាវ៉េត រឹតតែស្រណោះនឹករលឹកពេកកន្លងទៅដល់ភរិយាជាទីស្រលាញ់របស់ខ្លួន។

ទន្ទឹមនឹងនេះ លោក រិន សាវ៉េត ក៏បានបកស្រាយចម្រៀងមួយបទ ជាមួយនឹងអត្ថន័យកម្សត់ណាស់ ស្តាប់ហើយស្រក់ទឹកភ្នែក។

គួរឱ្យដឹងពិធីបុណ្យគម្រប់ខួប៧ថ្ងៃបស់ភរិយា លោក រិន សាវ៉េត នឹងត្រូវធ្វើឡើងនៅខេត្តតាកែវដដែល។ ខាងក្រោមនេះគឺបទចម្រៀងដែលលោក រិន សាវ៉េត បានបកស្រាយទាំងក្តុកក្តួលជាមួយនឹងអារម្មណ៍ពិត ដែលត្រូវបាត់បង់ភរិយាជាទីស្រលាញ់គ្មានថ្ងៃអាចជួបគ្នាជាថ្មីវិញបានឡើយ៕

តោះស្តាប់ទាំងអស់គ្នាដូចតទៅ៖  

លោក រិន សាវ៉េត និងកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រិន សាវ៉េត