ភ្នំពេញ៖ ជារឿងមួយគួរឲ្យសោកស្តាយ ដែលពេលនេះ ភរិយារបស់តារាចម្រៀង លោក រិន សាវ៉េត បានស្លាប់ហើយ កាលពីវេលាប៉ុន្មានម៉ោងមុននេះ។

បើទោះបី ជាមានអ្នកជ្រោមជ្រែង និង ផ្តល់កម្លាំងចិត្តខ្លាំង ទៅកាន់ប្រពន្ធ លោក រិន សាវ៉េត ក៏ដោយ ក៏ពេលនេះ អ្នកស្រី មិនអាចប្រឆាំងឈ្នះ នូវជំងឺមហារីកដ៏កាចសាហាវនេះបាន ដែលត្រូវ លាទៅកាន់តែឆ្ងាយ ពីស្វាមី និងកូនជាទីស្រលាញ់។

ក្នុងនោះ តារាស្រីម្នាក់ ដែលបានដឹងព័ត៌មានលឿនជាងគេ គឺអ្នកនាង ទូច ស្រីល័ក្ខ បានបង្ហាញពីអារម្មណ៍រន្ធត់ចិត្ត ជាពន់ពេក ពេលប្រពន្ធ លោក រិន សាវ៉េត បានស្លាប់យ៉ាងដូច្នេះ។ នាងក៏បានសរសេរសារថា «ក្នុងនាមខ្ញុំជាសិល្បៈមួយរូបពិតជាចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារបងប្រុសរិន សាវ៉េតដែលជាតារាចម្រៀងដ៏ល្បីនៅក្នុងប្រទេសនិងក្រៅប្រទេស ដែលភរិយារបស់គាត់បានទទួលមរណភាពនៅមុននេះបន្តិចដេាយសារជំងឺមហារីក ប្អូនពិតជាចូលរួមសេាកស្តាយផង ពីប្អូនទូច ស្រីល័ក្ខ»។ 

សេចក្តីលម្អិត ខ្មែរឡូតនឹងផ្សាយក្នុងពេលបន្តបន្ទាប់ទៀត ហើយខ្មែរឡូត ក៏ចូលរួម សោកស្តាយ និងរំលែកទុក្ខដល់ខាងក្រុមគ្រួសារ ផងដែរ៕

ប្រពន្ធ លោក រិន សាវ៉េត​
សាររបស់ អ្នកនាង ទូច ស្រីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រិន សាវ៉េត