ស្ងាត់មុខយូរ តាមពិត រិន សាវ៉េត ផ្លាស់ទ្រនំពីហង្សមាស ទៅផលិតកម្មនេះបាត់!

//s9.kh1.co/04/044313aaa90b6f45c5972c129cf2666489592338.jpg
តារា & កម្សាន្ដ

 ២៤-កុម្ភៈ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ស្ងាត់ៗ រិន សាវ៉េត ផ្លាស់ទ្រនំពីហង្សមាស ទៅផលិតកម្ម BN Production បង្កឱ្យមានការផ្ញាក់ផ្អើលមិនស្ទើរពីសំណាក់ទស្សនិកជន។

កម្សាន្ត៖ លោក រិន សាវ៉េត ត្រូវបានមហាជនខ្មែរគ្រប់ៗគ្នាទទួលស្គាល់ថា ជាកំពូលតារាចម្រៀងមួយរូបដែលមានទឹកដមសំនៀង ពីរោះពិសារ  សម្រាប់អ្នកគាំទ្រគ្រប់ស្រទាប់វ័យ ហើយក៏ជាតារាចម្រៀងយិនស៊ិនជើងចាស់ប្រចាំផលិតកម្មហង្សមាសផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គេសង្កេតឃើញថា មានតារាចម្រៀងល្បីៗ ជាច្រើនដួង បានវិចបង្វេចចាកចេញពីផលិតកម្មហង្សមាសជាបន្តបន្ទាប់ ដែលជាទ្រនំចាស់ ទៅរកទ្រនំថ្មី មានដូចជា កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និងកាលពីពេលថ្មីនេះៗ គឺ កូនប្រុសលោក ព្រាប សុវត្ថិ គឺសុវត្ថិ សិរីវុឌ្ឍ និងដួង វីរៈសិទ្ធិ។​

ដោយឡែក អ្វីដែលធ្វើឱ្យមហាជន ក៏ដូចជាទស្សនិកជន ភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ជាខ្លាំងនោះ គឺ លោក រិន សាវ៉េត ក៏បានផ្លាស់ប្តូរទ្រនំចាស់ ដោយស្ងាត់ៗពីផលិតកម្មហង្សមាស ទៅផលិតកម្ម BN Production ។

ក្នុងនោះដែរ មានប្រភពមួយបានបញ្ជាក់ឱ្យដឹងថា តារាចម្រៀងរូបនេះជាតារាចម្រៀងមួយរូប ដែលបានជ្រកនៅក្នុងទ្រនំហង្សមាសបានរយៈពេលជាង១០​ឆ្នាំហើយ គួររំលឹកដែរថា លោកបានចាកចេញពីហង្សមាស ទៅផលិតកម្ម BN Production បានរយៈពេលមួយឆ្នាំទៅហើយ។ ម៉្យាងទៀតដំណឹងនេះ បានធ្វើឲ្យហ្វេនៗបើកភ្នែកធំៗ​ មិនធម្មតានោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក រិន សាវ៉េត
លោក រិន សាវ៉េត
លោក រិន សាវ៉េត និង តារារួមផលិតកម្ម BN Production 
លោក រិន សាវ៉េត និង តារារួមផលិតកម្ម BN Production 
លោក រិន សាវ៉េត
លោក រិន សាវ៉េត
លោក រិន សាវ៉េត
លោក រិន សាវ៉េត
លោក រិន សាវ៉េត
លោក រិន សាវ៉េត
សាររបស់ផលិតកម្ម BN Production 
សាររបស់ផលិតកម្ម BN Production 
រិន សាវ៉េត
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T