ភ្នំពេញ៖ ចូលឆ្នាំថ្មីឆ្នាំនេះ គេសង្កេតឃើញថា តារាចម្រៀងរូបសង្ហា លោក ឆន សុវណ្ណរាជ ហាក់បីដូចជាស្ងប់ស្ងាត់មិនឃើញ ចេញបទចម្រៀងឲ្យអ្នកគាំទ្រ រាំលេងកម្សាន្តសម្រាប់ចូលឆ្នាំ ដូចសព្វដងសោះ។

ដោយឡែក ម្សិលមិញនេះដែរ តារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស រូបនេះ ក៏បានអង្រួនបេះដូងប្រិយមិត្តជាថ្មី ជាមួយនឹងបទចម្រៀងបែបមនោសញ្ចេតនា ដែលមានចំណងជើងថា «ស្នាមញញឹមក្លែងក្លាយ» ។

គួរឲ្យដឹងថា អត្ថន័យនៃចម្រៀងនេះ ពិតជាធ្វើឲ្យអ្នកស្តាប់មានអារម្មណ៍សោកសៅ និងចាក់ដោតបេះដូងខ្លាំងមែនទែន។ អ្វីដែលជាពិសេសទៀតនោះ បើយោងតាមវីដេអូTeaser ដែលបានបង្ហោះដោយទំព័រហ្វេសប៊ុកផ្លូវការ របស់ផលិតកម្ម ហង្សមាស យើងសង្កេតឃើញថា ទាំងសាច់រឿង ទាំងការដឹកនាំសម្តែងនៃបទចម្រៀងនេះ គឺពិតជាប្លែកភ្នែក និងជក់ចិត្តខ្លាំងមែនទែន៕

ដូចនេះ ចង់ដឹងថាពិរោះ និងល្អមើលយ៉ាងណានោះ ទស្សនាវីដេអូTeaserទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ